គណៈប្រតិភូ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​តំណាង​ធនាគារ​ពិភពលោក ចុះ​ពិនិត្យ​​គម្រោង​​​​​ស្តា​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​ព្យុះ​កេ​ត​សា​ណា​

កំពង់ធំ ៦ តុលា ២០១៤៖ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងធនាគារពិភពលោក កាលពីថ្ងៃទី ០២-០៤ ខែតុលា ឆ្នាំ២០១៤ បានធ្វើការត្រួតពិនិត្យផ្លូវរបស់គម្រោងស្តាឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយព្យុះកេតសាណា ដែលស្ថិតក្នុងស្រុកមួយចំនួននៃ ខេត្តសៀមរាប និងខេត្តកំពង់ធំ។

 

អត្ថបទដកស្រងចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

 

កំពង់ធំ ៦ តុលា ២០១៤៖ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងធនាគារពិភពលោក កាលពីថ្ងៃទី ០២-០៤ ខែតុលា ឆ្នាំ២០១៤

បានធ្វើការត្រួតពិនិត្យផ្លូវ របស់គម្រោងស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយព្យុះកេតសាណា ដែលស្ថិតក្នុងស្រុកមួយចំនួននៃ

ខេត្តសៀមរាប និងខេត្តកំពង់ធំ។

ដំណើរទស្សនកិច្ចនេះដឹកនាំដោយឯកឧត្ដម សួស គង់ រដ្ឋលេខាធិការក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានសម្របសម្រួលគម្រោង

ស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយព្យុះកេតសាណា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

រួមជាមួយលោក Lixin Gu ប្រធានក្រុមបេសកកម្មធនាគារពិភពលោក និងមានការចូលរួមពីមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត។

លោក ជ្រាយ ប៉ុម នាយកគម្រោងកេតសាណា ដែលជាគម្រោងផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការដោយធនាគារពិភពលោក បានឲ្យដឹងថា

ផ្លូវនិងសំណង់សិល្បការ ដែលតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមបេសកកម្មធនាគារពិភពលោកកំពុងចុះត្រួតពិនិត្យនេះ រួមមានផ្លូវ១៩ខ្សែ

មានប្រវែងសរុប១៦០ គម ក្នុងនោះផ្លូវក្រាលកៅស៊ូ១ជាន់ប្រភេទ SBST មានប្រវែង១០៣ គម ផ្លូវក្រាលក្រួសក្រហមប្រវែង៥៧គម ស្ពានបេតុង

០១កន្លែង លូប្រអប់២៤កន្លែង និងលូមូល១២៥ កន្លែង។


មានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវជនបទនោះ ឯកឧត្ដម សួស គង់ បានលើកឡើងថា ដោយអនុវត្ត តាមគោលដៅជាយុទ្ធសាស្ត្ររបស់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ ជាពិសេសប្រជាពលរដ្ឋភាគច្រើនដាច់ខាតដែលកំពុងរស់នៅតំបន់ជនបទ។

ឯកឧត្ដមមានប្រសាសន៍បន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទបានខិតខំអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអាណត្តិរបស់ខ្លួនដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ជាពិសេសការអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍ជនបទចម្រុះ និងដោយឡែកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលជាការងារអាទិភាពរបស់ក្រសួង ដោយប្រើប្រាស់ថវិកាជាតិ និង ថវិកាសហប្រតិបត្តិការអន្តរជាតិ។ ជាក់ស្តែងការជួសជុល សាងសង់ នូវផ្លូវក្រាលកៅស៊ូ និងក្រាលក្រួសក្រហម ព្រមទាំងសំណង់សិល្បការ រួមមានស្ពាន លូប្រអប់ និងលូមូល ដែលផ្តល់ដោយគម្រោងកេតសាណា ក្នុងខេត្តសៀមរាបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ទៅកាន់សាលារៀន មន្ទីរពេទ្យ ទីផ្សារ និងទីប្រជុំជនជាដើម ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផល ទេសចរណ៍ និងការលើកស្ទួយកម្រិតជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋជនបទ និងបានធ្វើឲ្យមូលដ្ឋាននេះមានការកែប្រែមុខមាត់ គួរឲ្យកត់សំគាល់។

ក្រុមបេសកកម្ម ប្រជាពលរដ្ឋមូលដ្ឋាន បានសំដែងនូវក្តីរីករាយ អបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ដែលជានិច្ចកាល តែងបានគិតគូរដល់សុខទុក្ខរបស់ប្រជាជន និងបានសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធជនបទ រួមមានផ្លូវ ស្ពាន ជាដើម នៅគ្រប់ ទីកន្លែង ដើម្បីបម្រើសេវាសាធារណៈនៅមូលដ្ឋាន៕ 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់