ក្រសួង​អភិវឌ្ឍន៍​ជនបទ​រៀបចំ​សិក្ខាសាលា​​ផ្សព្វផ្សាយ​គោល​នយោបាយ​​ ​​ស្តី​ពី​​ការ​អភិវឌ្ឍ​​ធនធាន​មនុស្ស និង​​សេចក្ដី​ណែនាំ​​ការ​អនុវត្ត

ភ្នំពេញ ២៩ កក្កដា ២០១៤៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយស្តីពីការអភិវឌ្ឍធនធានមនុស្ស និងសេចក្តីណែនាំការអនុវត្ត ក្រោមអធិបតីភាព ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

 អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

 

ភ្នំពេញ ២៩ កក្កដា ២០១៤៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី

គោលនយោបាយស្តីពីការអភិវឌ្ឍធនធានមនុស្ស និងសេចក្តីណែនាំការអនុវត្ត ក្រោមអធិបតីភាព ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ

ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

 

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួង

អភិវឌ្ឍន៍ជនបទ តំណាងអគ្គនាយកដ្ឋានទាំងពីរ អគ្គាធិការដ្ឋាន នាយកដ្ឋានទាំង១១មន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត ជនបង្គោល

គ្រប់នាយកដ្ឋាន គ្រប់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត អង្គភាពគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីក្របខ័ណ្ឌថ្មីរបស់

ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន៩៣នាក់ (ស្រី្ត ១០នាក់)។ 

 

លោក លាភ សំណាង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ បានបង្ហាញនូវគោលបំណងសិក្ខាសាលា រួមមាន ៖ (១). ផ្សព្វផ្សាយ

គោលនយោបាយស្តីពីការអភិវឌ្ឍធនធានមនុស្ស ដល់មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យយល់អំពី

អត្ថន័យ និងខ្លឹមសារគោលនយោបាយ មុននឹងឈានទៅការចូលរួមអនុវត្តទាំងអស់គ្នាប្រកបដោយជោគជ័យ។ (២). ឲ្យជនបង្គោលគ្រប់អង្គភាព

ក្រោមឱវាទក្រសួងយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការចែករំលែកព័ត៌មានពីការបណ្តុះបណ្តាល។ (៣). ឲ្យជនបង្គោលចេះ

ប្រើប្រាស់ និងបញ្ចូលទិន្នន័យការបណ្តុះបណ្តាលទៅក្នុងតារាងព័ត៌មាន សម្រាប់ជាទិន្នន័យមួយប្រើប្រាស់ជាផ្លូវការរបស់ក្រសួង ។

 

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម សាន វិសាល ក្នុងនាម ឯកឧត្តមរដ្ឋមន្ត្រី ជា សុផារ៉ា បាន កោតសរសើរចំពោះថ្នាក់ដឹកនាំ និងសហការី

នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ដែលបានខិតខំរៀបចំសិក្ខាសាលា គោលនយោបាយស្តីពីការអភិវឌ្ឍធនធានមនុស្ស

និងសេចក្តីណែនាំការអនុវត្ត នេះឡើងស្របទៅតាមសភាពការណ៍វិវត្តនាពេលបច្ចុប្បន្ន ដើម្បីជំរុញ ការងារពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងការ

បំពេញការងារប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំអង្គសិក្ខាសាលាឲ្យយកចិត្តទុកដាក់ ស្វែងយល់

នូវគោលនយោបាយ និងសេចក្តីណែនាំការអនុវត្តខាងលើ ដើម្បីរួមចំណែងពង្រឹងសមត្ថភាពធនធានមនុស្សរបស់មន្ទីរ ក៍ដូចជានៅថ្នាក់ក្រសួង

សំដៅបម្រើការងារអភិវឌ្ឍន៍ជនបទឲ្យមានប្រសិទ្ធភាពខ្ពស់៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់