ការ​ចុះ​​ពិនិត្យ​​បញ្ចប់​​សុពល​ភាព​​លើ​​គម្រោង​​ចំនួន០៤ ស្ថិត​ក្នុង​​ខេត្ត​កំពង់​ឆ្នាំង ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ស្ពឺ និង​​ខេត្ត​តាកែវ

ភ្នំពេញ ២១ សីហា ២០១៤៖  ឯកឧត្ដម សាន វិសាល អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិ វាយតម្លៃ និងប្រគល់កិច្ចសន្យា (គ.ប.វ.ប) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា  រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ…

 អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

 

ភ្នំពេញ ២១ សីហា ២០១៤៖  ឯកឧត្ដម សាន វិសាល អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិ

វាយតម្លៃ និងប្រគល់កិច្ចសន្យា (គ.ប.វ.ប) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា  រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៩-២០

ខែសីហា ឆ្នាំ ២០១៤ បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យបញ្ចប់សុពលភាពលើគម្រោង ចំនួន ០៤ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ រួមមាន៖

  • គម្រោងទី១៖ ការងារសាងសង់ស្ពានបេតុងចំនួន០១កន្លែង ប្រវែង២៤ម ទទឹង០៧ម ស្ថិតនៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
  • គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន០១ខ្សែ ប្រវែង១២.២០០ម សាងសង់លូមូលចំនួន០៦កន្លែង និងសាងសង់លូ ប្រអប់ចំនួន០៣កន្លែង ស្ថិតនៅឃុំទឹកជ្រៅ និងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
  • គម្រោងទី៣ ៖ ការងារជួសជុលកែលំអផ្លូវពីក្រាលក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូពីរស្រទាប់ ប្រភេទDBST ចំនួន០១ខ្សែ ប្រវែង៣.៦០០ម ទទឹង០៥ម សាងសង់លូមូលចំនួន០៤កន្លែង និងលូប្រអប់ចំនួន០១កន្លែង ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
  • គម្រោងទី៤៖ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរស្រទាប់ប្រភេទ DBST ចំនួន០១ខ្សែ ប្រវែង២.៣០០ ម ទទឹង ៥,៥ ម និងលូមូលចំនួន០៣កន្លែង ស្ថិតនៅឃុំព្រៃរំដេង ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ។

 

ជាលទ្ធផល គ.ប.វ.ប. បានប្រជុំ និងឯកភាពសម្រេចទទួលបញ្ចប់សុពលភាពលើការងារខាងលើដោយបាន ពិនិត្យឃើញថា គម្រោងទី១

សំណង់ស្ពានបេតុងមកដល់ពេលនេះទាំងគុណភាព និងសោភ័ណភាពមានលក្ខណៈល្អ។ គម្រោងទី២ ផ្លូវក្រាលក្រួសក្រហម និងសំណង់សិល្បៈការ

មកដល់ពេលនេះស្ថានភាពនៅល្អ មិនមានសម្បុកមាន់ មិនស្រុត ឬខូចទ្រង់ទ្រាយអ្វីឡើយ។ គម្រោងទី៣ និងទី៤ ជាផ្លូវក្រាលកៅស៊ូពីរស្រទាប់

មានសំណង់សិល្បៈការមួយចំនួន មកដល់ពេលនេះស្ថានភាពផ្លូវ ក៏ដូចជាសំណង់នៅរក្សាគុណភាពល្អ រីឯស្លាកសញ្ញាចរាចរក៏រក្សាបាន

ទាំងគុណភាព និងសោភ័ណភាពនៅល្អ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាន វិសាល  បានផ្តល់មតិណែនាំដល់អ្នកទទួលការបន្តពង្រឹងការងារ

និងរក្សាឲ្យបានគុណភាព និងសោភ័ណភាពផងដែរ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់