ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ណែនាំ​ឱ្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​បន្ត​ផ្ដល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ឱ្យ​បាន​៦០ភាគរយ ​នៅ​ត្រឹម​ឆ្នាំ​២០១៨ (AKP)

ភ្នំពេញ ២៤ កុម្ភៈ ២០១៦៖ ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានណែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវខិតខំបន្ដផ្ដល់សេវាទឹកស្អាត និងអនាម័យជនបទជូនដល់ប្រជាពលរដ្ឋនៅជនបទឱ្យបាន៦០ភាគរយនៅត្រឹមឆ្នាំ២០១៨ ខាងមុខ។

ភ្នំពេញ ២៤ កុម្ភៈ ២០១៦៖ ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានណែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវខិតខំបន្ដផ្ដល់សេវាទឹកស្អាត និងអនាម័យជនបទជូនដល់ប្រជាពលរដ្ឋនៅជនបទឱ្យបាន៦០ភាគរយនៅត្រឹម ឆ្នាំ២០១៨ ខាងមុខ។

 

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលសន្និសីទចតុមុខ ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្ដខិតខំកសាង កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីឱ្យសម្រេចតាមគោលដៅ និងផែនការរបស់រាជរដ្ឋាភិបាល ដោយកំណត់ឱ្យប្រជាជននៅជនបទចំនួន៦០ភាគរយ ទទួលសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្ដថា ការអភិវឌ្ឍផែនការសកម្មភាពលើវិស័យអភិវឌ្ឍន៍ជនបទត្រូវ ការរៀបចំដាក់ឱ្យមានដំណើរការប្រព័ន្ធគ្រប់គ្រងផ្លូវជនបទ ដោយអនុវត្ដន៍ជាជំហានៗ ដើម្បីប្រែក្លាយពីផ្លូវក្រាលក្រួសក្រហមមកផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង។

 

ឯកឧត្តមបានបន្ថែមទៀតថា ក្រៅពីការកសាង និងជួសជុលផ្លូវនៅជនបទនោះ ក្រសួង ត្រូវនាំមុខ ក្នុងការដឹកនាំ សម្របសម្រួលក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌការងារបច្ចេកទេសស្ដីពីការផ្គត់ផ្គង់ទឹក ស្អាត និងអនាម័យជនបទ ដើម្បីលើកកម្ពស់អនាម័យ អាហារូបត្ថម្ភ និងសុខភាពរបស់ប្រជាជននៅតាមជនបទទាំងសេវាដែលមានសេវាប្រើប្រាស់ទឹក និងអនាម័យខ្ពស់ និងតំបន់ដែលនៅមិនទាន់មានទឹក និងអនាម័យគ្រប់គ្រាន់។

 

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការសាងសង់ ជួស ជុល និងធ្វើការកែលម្អផ្លូវលំជនបទនៅទូទាំងប្រទេសចាប់ពីផ្លូវក្រាលគ្រួសក្រហម ផ្លូវក្រាលកៅស៊ូ និងផ្លូវ បេតុងគឺមានប្រវែងសរុប៩០១២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវបេតុងមានប្រវែង២៩,៧គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូពីរ ជាន់២៣គីឡូម៉ែត្រ ផ្លូវក្រួស ក្រហម៨៤៨,៥គីឡូម៉ែត្រ និងសំណង់សិល្បការគ្រប់ប្រភេទចំនួន៩៦៥កន្លែង ព្រមទាំងបានថែទាំផ្លូវខួប ប្រចាំ និងបន្ទាន់បានសរុប៦០៣គីឡូម៉ែត្រ។

 

ឯកឧត្តមបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងបានខិតខំអនុវត្តន៍គោលដៅអភិវឌ្ឍន៍សហវត្សរ៍ កម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ទឹកស្អាត និងសេវាអនាម័យនៅជនបទ ដែលអត្រា គ្របដណ្ដប់ការផ្គត់ផ្គង់ទឹកស្អាតសម្រេចបាន៥០ភាគរយ។

 

សម្រាប់ឆ្នាំ២០១៥កន្លងមកនេះ ប្រជាពលរដ្ឋ៥០ភាគរយ ដែលរស់នៅក្នុងតំបន់ជនបទមានសេវា ទឹកស្អាតប្រើប្រាស់ ហើយអត្រាគ្រប់ដណ្ដប់អនាម័យជនបទសម្រេចបាន៤៦,២ភាគរយ ដើម្បីកាត់បន្ថយ គម្លាតរវាងទីក្រុង និងជនបទ។

 

ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ច ឱ្យដឹកនាំគណៈកម្មការ អន្ដរក្រសួង ដើម្បីសម្របសម្រួល រៀបចំ និងអភិវឌ្ឍន៍គម្រោងអភិវឌ្ឍន៍ការតាំងទីលំ នៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែន ដើម្បីការងារបូរណភាពទឹកដី ធ្វើការពង្រីកផ្ទៃដីកសិកម្ម ដោយបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រែក្លាយអតីតសមរភូមិប្រយុទ្ធទៅជាតំបន់សន្ដិភាព មានការអភិវឌ្ឍ និងសហប្រតិបត្ដិការ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់