មន្ត្រី​ក្រសួង​មហាផ្ទៃ ​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ (AKP)

ពោធិ៍សាត់ ៣ កុម្ភៈ ២០១៦៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅ អនុវត្តន៍ការងារឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០១៦ ឯកឧត្ដម ប៉ុល លឹម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ ថ្នាក់ បន្តការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយសាធារណៈបន្ថែមទៀត ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ឯកឧត្ដម ប៉ុល លឹម បានបញ្ជាក់ថា អ្វីដែលមានភាពលេចធ្លោនោះ គឺរដ្ឋបាលខេត្តត្រូវបន្តពង្រឹងអនុវត្តផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដែលលទ្ធផលទាំងនេះ គឺកើតចេញពីកម្លាំងសាមគ្គី និងបានរួមចំណែកក្នុងការចូលរួមថែរក្សា សន្តិភាពស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម។

ឯកឧត្ដមរដ្ឋលេខាធិការក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន ដល់អាជ្ញាធរខេត្ត គឺត្រូវបន្តរួមគ្នាទទួលខុសត្រូវក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម មន្ត្រីរាជការត្រូវលើកកម្ពស់វប្បធម៌ទទួលខុសត្រូវ ក្នុងភារកិច្ច មានភក្តីភាព មានមនសិការវិជ្ជាជីវៈ គោរពច្បាប់ វិន័យបទបញ្ជា និង គោលការណ៍របស់រដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តត្រូវអនុវត្តន៍គោលនយោបាយ កំណែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានតម្លាភាព គុណភាព ប្រសិទ្ធភាព សម្របសម្រួល និងយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី បង្ការទប់ស្កាត់បទល្មើសនេសាទ ព្រៃឈើ ឱ្យកាន់តែម៉ឺងម៉ាត់ កុំឱ្យរីករាលដាល។

ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តបានលើកឡើងថា រយៈពេលពីរថ្ងៃនៃសន្និបាត បានស្តាប់នូវរបាយការណ៍ ប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តអំពីវឌ្ឍនភាព និង បញ្ហាប្រឈម បានពិភាក្សាទៅលើប្រធានបទសំខាន់ៗ និង បញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងភាពចន្លោះប្រហោង ក្នុងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន។

ឯកឧត្ដម ប៉ុល លឹម ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តសម្រេចបាននូវ សមិទ្ធផលផ្លែផ្កាជាច្រើនជូនជាតិ និងប្រជាពលរដ្ឋក្នុងឆ្នាំ២០១៥ កន្លងមក។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្រ្តីដែលមានស្នាដៃល្អចំនួន៦៨រូប ក្នុងនោះមានថ្នាក់ប្រាក់០៨រូប ថ្នាក់អស្សរិទ្ធ ៣៧រូប និងថ្នាក់មាស២៣រូប៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់