ក្រសួងមហាផ្ទៃ ពិនិត្យ​ការ​អនុវត្ត​ថវិកា និង​គម្រោង​ក្រុង ស្រុក

ភ្នំពេញ ១២ តុលា ២០១៦៖ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីការអនុវត្តថវិកានិងគម្រោងក្រុង ស្រុក ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ពីការអនុវត្តកន្លងមកសម្រាប់រៀបចំនិងអនុវត្តថវិកានិងគម្រោងរបស់រដ្ឋបាល ក្រុង ស្រុកឱ្យមានប្រសិទ្ធភាពនៅឆ្នាំបន្តបន្ទាប់។

ភ្នំពេញ ១២ តុលា ២០១៦៖ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីការអនុវត្តថវិកានិងគម្រោងក្រុង ស្រុក ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ពីការអនុវត្តកន្លងមកសម្រាប់រៀបចំនិងអនុវត្តថវិកានិងគម្រោងរបស់រដ្ឋបាល ក្រុង ស្រុកឱ្យមានប្រសិទ្ធភាពនៅឆ្នាំបន្តបន្ទាប់។

 

ឯកឧត្ដម ប្រាក់ សំអឿន មានប្រសាសន៍ថា កាប្រគល់សិទ្ធអំណាច មុខងារ ធនធាន និង កាទទួលខុសត្រូវកាន់តែច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសថ្នាក់ក្រុង ស្រុក គឺក្នុងគោលបំណងជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានការគ្រប់គ្រងតាមគោលការណ៍រដ្ឋបាលឯកភាពពិតប្រាកដ ជារដ្ឋបាលដែលមានថាមពល មានសមត្ថភាព មានលទ្ធភាពសម្របសម្រួល ការគ្រប់គ្រង ការចាត់ចែងការផ្ដល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

 

ឯកឧត្ដម ប្រាក់ សំអឿន មានប្រសាសន៍បន្តទៀតថា ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក្រសួង ស្ថាប័នមួយចំនួនបានផ្ទេរមុខងារមួយចំនួន ហើយក៏នឹងអាចផ្ទេរការិយាល័យជំនាញជាបន្តបន្ទាប់ទៅក្នុងរចនាសម័្ពន្ធរបស់រដ្ឋបាលក្រុង ស្រុកនៅពេលខាងមុខ។  រដ្ឋបាលក្រុង ស្រុក នឹងមានតួនាទី និងកាទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀត ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

 

ដោយឡែកចំពោះការអនុវត្តថវិកា និងគម្រោងក្រុង ស្រុក ឆ្នាំ២០១៦ ឯកឧត្ដម បានបញ្ជាក់ថា រដ្ឋបាលក្រុង ស្រុកទទួលបានថវិកាវិភាជន៍ពីរាជរដ្ឋាភិបាលសរុបចំនួន៩៩.១៣២លានរៀល ក្នុងនោះថវិកាផ្នែករដ្ឋបាលមានចំនួន៧៣.៨៦៧លានរៀល និងផ្នែកអភិវឌ្ឍន៍ចំនួន ២៥.២៦៥លានរៀល។ «គម្រោងមូលនិធិក្រុង ស្រុកក្នុងឆ្នាំ២០១៦ សរុបមានចំនួន២៤៦គម្រោង ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ បើគិតពីការអនុវត្តមកដល់ខែតុលានេះ គម្រោងដែលបានចុះកិច្ចសន្យាចំនួន២៦គម្រោង ស្មើនឹង១១ភាគរយ គម្រោងដែលត្រូវបានបញ្ចប់ការរៀបចំចំនួន៦៥គម្រោងស្មើនឹង២៦ភាគរយ  គម្រោងដែលកំពុងសិក្សាចំនួន៨១គម្រោង ស្មើនឹង៣៣ភាគរយ និងគម្រោងដែលមិនទាន់ចាប់ផ្ដើមចំនួន៧៤គម្រោង ស្មើនឹង៣០ភាគរយ»។

 

ឯកឧត្ដមក៏បានស្នើឱ្យរដ្ឋបាលក្រុង ស្រុក យកចិត្តទុកដាក់អនុវត្តគម្រោងបន្តទៀត ជាពិសេសគម្រោងសេវាកម្មក្រុង ស្រុក ដោយបញ្ជាក់ថា៖ « គម្រោងសេវាកម្មក្រុង ស្រុក បើទោះបីមានសៀវភៅណែនាំជាផ្លូវការរួចហើយ តែរដ្ឋបាលក្រុង ស្រុកហាក់បីនៅពុំទាន់បានយកចិត្តទុកដាក់នៅឡើយ ជាពិសេសតាមរយៈមូលនិធិ សហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) ក៏បានជួយគាំទ្រជាវគ្គបណ្ដុះបណ្ដាលនិងវគ្គផ្សព្វផ្សាយអំពីការរៀបចំគម្រោងសេវាកម្មក្រុង ស្រុកដល់រដ្ឋបាលខេត្ត ក្រុង ស្រុក នៅខេត្តព្រះវិហារ រតនគីរី ក្រចេះ កំពង់ចាម និងខេត្តកំពង់ឆ្នាំង»៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់