ក្រសួងមហាផ្ទៃ​រៀបចំ​សេចក្ដី​ណែនាំ​នីតិវិធី​សុំច្បាប់​ឈប់សម្រាក​ និង​ផ្ទេរ​សិទ្ធ​របស់​ក្រុមប្រឹក្សា

ភ្នំពេញ ១ កក្កដា ២០១៦៖ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំពិភាក្សាលើពង្រាងសេចក្ដីណែនាំស្ដីពីនីតិវិធីនៃការសុំច្បាប់ឈប់សម្រាក និងការផ្ទេរសិទ្ធរបស់ក្រុមប្រឹក្សានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ភ្នំពេញ ១ កក្កដា ២០១៦៖ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំពិភាក្សាលើពង្រាងសេចក្ដីណែនាំស្ដីពីនីតិវិធី នៃការសុំច្បាប់ឈប់សម្រាក និងការផ្ទេរសិទ្ធរបស់ក្រុមប្រឹក្សានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

 

សេចក្ដីព្រាងសេចក្ដីណែនាំថ្មីនេះរៀបចំឡើងដើម្បីឆ្លើយតបតាមសំណើរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិដោយអនុលោមតាមច្បាប់រៀបចំអង្គការ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត។ សេចក្ដីណែនាំនេះនឹងកំណត់ឱ្យកាន់តែច្បាស់ពីបែបបទ និងនីតិវិធីសម្រាប់ការសុំច្បាប់ឈប់សម្រាករបស់ប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយក៏នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ដើម្បីធានាបាននិរន្តរភាពការងាររបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់