ក្រសួង​មហាផ្ទៃ​រៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​តុលា​ និង​លើក​ទិស​ដៅ​ការងារ​ខែ​វិច្ឆិកា ឆ្នាំ២០១៤

ភ្នំពេញ ១៤ វិច្ឆិកា ២០១៤៖  ឯកឧត្ដម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

ភ្នំពេញ ១៤ វិច្ឆិកា ២០១៤៖  ឯកឧត្ដម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

ក្រោយពីបានស្ដាប់បទបង្ហាញដោយអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពាក់ព័ន្ធ និងបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្ដម ស ខេង បានថ្លែងកោតសរសើរចំពោះកាខិតខំបំពេញការងាររបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលសម្រេចបានក្នុងពេលកន្លងមក ជាពិសេសការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូកកន្លងទៅថ្មីៗនេះ។ ដោយឡែកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តសហការជាមួយប្រជាពលរដ្ឋអោយកាន់តែស្អិតល្មួតថែមទៀតដើម្បីទប់ស្កាត់រាស់ភាពអសកម្ម ចលាចល អំពើហិង្សា និងអសន្តិសុខសង្គមដែលជាដំណើររាំងស្ទះដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ និងជីវភាពប្រជាជន។

ឯកឧត្ដម ស ខេង បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃការចែករំលែកព័ត៌មាន ដោយជំរុញឱ្យមានកិច្ចប្រជុំជាប្រចាំរៀងរាល់ខែរវាងក្បាលម៉ាស៊ីនដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដើម្បីចែករំលែកព័ត៌មាន និងតាមដានសកម្មភាពការងារដូចមានចែងក្នុងផែនការសកម្មភាព។

ឯកឧត្ដម ស ខេង ក៍បានមានប្រសាសន៍សង្កត់ធ្ងន់ដល់អង្គភាពពាក់ព័ន្ធនានាជាពិសេសអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានត្រូវយកចិត្តទុកដាក់ពិនិត្យមើលអំពើកេងប្រវ័ញ្ចពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតាមមូលដ្ឋានដែលពីដំបូងចុះបញ្ជីក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល (NGO) នៅក្រសួងមហាផ្ទៃ ហើយមិនបានជួយអ្វីក្រៅពីការធ្វើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែក្រទៅៗតាមរយៈ:អត្រាការប្រាក់ដ៏ខ្ពស់លើសលប់។

 

ឯកឧត្ដម ស ខេង មានប្រសាសន៍បន្តទៀតថា  ជាក់ស្តែងនៅខេត្តព្រៃវែងតែមួយយើងឃើញថាប្រជាជនជាប់បំណុលគ្រឹស្ថានមីក្រូហិរញ្ញវត្ថុជាង១៧០លានដុល្លា នៅខេត្តបាត់ដំបងជាង២៨០លានដុល្លា។ នៅទូទាំងប្រទេសខ្ញុំជឿជាក់ថាតួលេខមិនស្ថិតក្រោមពីរពាន់លានដុល្លាឡើយ។ ពេលដែលបានទិន្នន័យច្បាស់ទូទាំងប្រទេស ក្រសួងនឹងពិនិត្យមើលលទ្ធភាពផ្លូវច្បាប់ដើម្បីចាត់ការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលរកស៊ីលើខ្នងរាស្ត្រ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់