ឯកឧត្ដម ស ខេង៖ការ​ជ្រើសរើស​មន្ត្រី​រាជការ​ឆ្នាំ​២០១៦ នឹង​មាន​ចំនួន​ស្ត្រី​យ៉ាង​ហោច​ណាស់​៥%

ភ្នំពេញ ៦ មីនា ២០១៥៖ ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញអោយមានចំនួនស្ត្រីកាន់តែច្រើនបម្រើការក្នុងក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្រាប់ការជ្រើសរើសមន្ត្រីរាជការ និងនគរបាលឆ្នាំ២០១៦ ខាងមុខ ឯកឧត្ដមមានប្រសាសន៍ថានឹងមានផែនការជាក់លាក់មួយដោយកំណត់ជ្រើសរើសចំនួនស្ត្រីយ៉ាងហោចណាស់ឱ្យបាន៥%។

ភ្នំពេញ ៦ មីនា ២០១៥៖ ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញអោយមានចំនួនស្ត្រីកាន់តែច្រើនបម្រើការក្នុងក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្រាប់ការជ្រើសរើសមន្ត្រីរាជការ និងនគរបាលក្របខ័ណ្ឌក្រសួងមហាផ្ទៃឆ្នាំ២០១៦ ខាងមុខ ឯកឧត្ដមមានប្រសាសន៍ថានឹងមានផែនការជាក់លាក់មួយដោយកំណត់ជ្រើសរើសចំនួនស្ត្រីយ៉ាងហោចណាស់ឱ្យបាន៥%។

 

មានប្រសាសន៍កាលពីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ ក្នុងពិធីអបអរសាទរខួបទី១០៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៥ នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅមុខ ស្ត្រីកម្ពុជា ក្រោយសន្និសីទស្ត្រីពិភពលោកឆ្នាំ១៩៩៥» ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់ដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃកន្លងមក។

 

បើទោះជាក្រសួងបានធ្វើការងារច្រើនក្នុងការលើកកម្ពស់សិទ្ធិនារីកន្លងមក ក៏នៅមានបញ្ហាប្រឈមមួយចំនួនបានកើតឡើងដូចជានៅ មានក្រសួង ស្ថាប័នមួយចំនួនតូចមិនសូវយកចិត្តទុកដាក់លើកិច្ចការស្ត្រីអោយប្រសើរ ដោយមានគំនិតថាគ្រាន់ជាការងារបន្ទាប់បន្សំ។ មន្ត្រីទទួលបន្ទុកការងារយេនឌ័រមួយចំនួន មិនទាន់មានការប្ដេជ្ញាខ្ពស់ក្នុងការបំពេញភារកិច្ច និងមិនទាន់យល់ច្បាស់ពីគោល នយោបាយលើកកម្ពស់សមភាពយេនឌ័រនៅឡើយ និងបញ្ហាប្រឈមផ្សេងៗទៀត។

 

ជាការឆ្លើយតបបញ្ហាប្រឈមនានា ឯកឧត្ដម ស ខេង បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ត្រូវគិតថាបញ្ហាយេនឌ័រគឺជាការងារសំខាន់ចាំបាច់ត្រូវពង្រឹង និងបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននានា និងក្រុមការងារយេនឌ័រ បន្តយកចិត្តទុកដាក់គាំទ្រ ដោះស្រាយសំណូមពរ និងបង្កើនការចូលរួមពីស្ត្រីក្នុងការពិគ្រោះយោបល់ ការរៀបចំផែនការ ការអនុវត្ត និងការគាំទ្រធនធានប្រកបដោយសមធម៌ និងប្រសិទ្ធភាពខ្ពស់៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់