ក្រសួង​មហាផ្ទៃ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​វាយតម្លៃ​ការ​អភិវឌ្ឍ​ស្ថាប័ន របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ

ព្រះសីហនុ ២៤ ធ្នូ ២០១៤៖ ក្រសួងមហាផ្ទៃ (អនុកម្មវិធីទី២នៃកម្មវិធីជាតិ) កាលពីថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០១៤ បានធ្វើការផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃការអភិវឌ្ឍស្ថាប័នរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដល់អ្នកពាក់ព័ន្ធ និងពិគ្រោះយោបល់លើរបកគំហើញ និងអនុសាសន៍នានាក្នុងការកែលំអការអភិវឌ្ឍស្ថាប័នរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ព្រះសីហនុ ២៤ ធ្នូ ២០១៤៖ ក្រសួងមហាផ្ទៃ (អនុកម្មវិធីទី២នៃកម្មវិធីជាតិ) កាលពីថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០១៤ បានធ្វើការផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃការអភិវឌ្ឍស្ថាប័នរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដល់អ្នកពាក់ព័ន្ធ និងពិគ្រោះយោបល់លើរបកគំហើញ និងអនុសាសន៍នានាក្នុងការកែលំអការអភិវឌ្ឍស្ថាប័នរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ការផ្សព្វផ្សាយលទ្ធផល នេះ ធ្វើឡើងក្នុងសិក្ខាសាលាមួយ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឡាយ វហារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ នៅសណ្ឋាគារឆ្នេរជលសារ ខេត្តព្រះសីហនុ ដោយមានកាចូលរួមពីប្រធានក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានក្រុមការងារអភិវឌ្ឍន៍សមត្ថភាពរាជធានី ខេត្ត  ទីប្រឹក្សាអភិវឌ្ឍសមត្ថភាព រាជធានី ខេត្ត  និងអ្នកពាក់ព័ន្ធសរុប១៧០រូប។

 

ឯកឧត្ដម ឡាយ វហារិទ្ធ មានប្រសាសន៍ថា ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សគឺជាកិច្ចការដ៏សំខាន់បំផុតក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ផែនការអនុវត្ត៣ឆ្នាំដំណាក់កាលទី១ (ផអ៣ ទី១ ២០១១-២០១៤) និងផែនការអនុវត្ត៣ឆ្នាំដំណាក់កាលទី២ (ផអ៣ ទី២ ២០១៥-២០១៧) បានកំណត់យកការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌគឺជាយុទ្ធសាស្ត្រអាទិភាពមួយក្នុងការរួមចំណែកជំរុញការអភិវឌ្ឍន៍សមត្ថភាពចំនួនពីរ គឺការអភិវឌ្ឍសមត្ថភាពផ្អែកតាមអ្នកផ្គត់ផ្គង់ និងការអភិវឌ្ឍសមត្ថភាពផ្អែកតាមតម្រូវការនៅមូលដ្ឋាន។

 

គណៈកម្មាធិការជាតិសម្រាប់កាអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំ និងដាក់ឲ្យប្រើប្រាស់ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាច្រើនពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីសម្រាប់គ្រប់គ្រង និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ សៀវភៅណែនាំស្ដីពីការអភិវឌ្ឍស្ថាប័នដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំនិងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ និងបានបណ្ដុះបណ្ដាលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ផ្អែកតាមសៀវភៅណែនាំនេះរដ្ឋបាលក្រុង ស្រុក ខណ្ឌបានធ្វើការប៉ាន់ប្រមាណតម្រូវការស្ថានភាព និងបានរៀបចំផែនការអន្តរាគមន៍អភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួននៅឆ្នាំ២០១២ ហើយដំណើរការផ្ដល់អន្តរាគមន៍ចាប់ពីឆ្នាំ២០១៣។

 

ឯកឧត្ដមមានប្រសាសន៍ថា ដើម្បីពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធនិងការអភិវឌ្ឍសមត្ថភាពនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌដែលបានអនុវត្តកន្លងមកនេះ ក្រុមអភិវឌ្ឍន៍សមត្ថភាពថ្នាក់ក្រោមជាតិនៃអនុកម្មវិធីទី២ (ក្រសួងមហាផ្ទៃ) បានរៀបចំឱ្យមានការវាយតម្លៃមួយនៅរាជធានី ខេត្តចំនួន១២ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន២៧ ដើម្បីឱ្យមានមូលដ្ឋានច្បាស់លាស់ក្នុងការរៀបចំយន្តការ យុទ្ធសាស្ត្រ និងវិធីសាស្ត្រនៃការអភិវឌ្ឍសមត្ថភាពសម្រាប់ផអ៣ ដំណាក់កាលទី២៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់