សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៧ របស់​ក្រសួង​មហាផ្ទៃ

ភ្នំពេញ ២២ កុម្ភៈ ២០១៧៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃ។


ភ្នំពេញ ២២ កុម្ភៈ ២០១៧៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃ។

 

មានប្រសាសន៍បើកសន្និបាត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងពីសមិទ្ធផលសំខាន់ៗជាច្រើនដែលក្រសួងមហាផ្ទៃសម្រេចបានក្នុងឆ្នាំ២០១៦ រួមមានការគ្រប់គ្រងសន្តិសុខ សន្តាបធ្នាប់សាធារណៈ ការជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការងារអន្តោប្រវេសន៍ ការងារផ្ដល់អត្តសញ្ញាណកម្ម និងការពង្រឹងស្ថាប័នជាដើម។

 

ពាក់ព័ន្ធនិងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលបានប្រមូលផ្ដុំការយកចិត្តទុកដាក់ជាចម្បងទៅលើការអនុវត្តការសម្រេចចិត្តខាងនយោបាយក្នុងការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលជាដំណើរការស្នូលនៃកំណែទម្រង់នេះ។ រយៈពេលជិត១៥ឆ្នាំកន្លងមកនេះ  យើងបានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ការបណ្ដុះបណ្ដាលកសាងសមត្ថភាព និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការកំណត់ដំណាក់កាល និងដំណើរការនានាសម្រាប់គាំទ្រដល់ដំណើរការផ្ទេរមុខងារ និងធនធាន។

 

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា បើទោះបីជាមានបញ្ហាប្រឈមមួយចំនួនកើតមានក្ដី យើងតែងតែខិតខំប្រឹងប្រែងអត់ធ្មត់ធ្វើការសម្របសម្រួលដើម្បីធានាឱ្យមានការយល់ដឹង មានការឯកភាពស្រុះស្រួលគ្នា សំដៅជំរុញដំណើរការកំណែទម្រង់ឱ្យវិវត្តន៍ទៅមុខជាជំហានៗដោយខិតខំតម្កល់ការសម្រេចចិត្តខាងនយោបាយតាំងពីដំណាក់កាលចាប់ផ្ដើម រហូតដល់បច្ចុប្បន្ន និងតទៅមុខបន្ថែមទៀត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់