សម្តេច​ក្រឡា​ហោម៖ ផែនការ​ទី​២ ​នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ គឺ​ផ្ដោត​លើ​ការ​ផ្ទេរ​មុខងារ​ទៅ​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២៣ កុម្ភៈ ២០១៦៖ មានប្រសាសន៍ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានមានប្រសាសន៍ថា ការបិទបញ្ជាប់ការអនុវត្តផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣ទី១) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ និងការអនុវត្តផអ៣ទី២ (២០១៥-២០១៧) គឺជាជោគជ័យនៃកំណែទម្រង់កាអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ភ្នំពេញ ២៣ កុម្ភៈ ២០១៦៖ មានប្រសាសន៍ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានមានប្រសាសន៍ថា ការបិទបញ្ជាប់ការអនុវត្តផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣ទី១) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ និងការអនុវត្តផអ៣ទី២ (២០១៥-២០១៧) គឺជាជោគជ័យនៃកំណែទម្រង់កាអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ។

 

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ឆ្នាំ២០១៥ កន្លងទៅនេះ យើងសម្រេចបានសមិទ្ធផលធំៗជាច្រើនបន្ថែមទៀតលើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយបានបោះជំហានជោគជ័យលើការបិទបញ្ចប់ការអនុវត្តផអ៣ ដំណាក់កាលទី១ ដោយផ្ដោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធ នីតិវិធីអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំកិច្ចការនានាសម្រាប់បម្រើការផ្ទេរមុខងារ និងធនធាន ឆ្ពោះទៅការអនុវត្តផអ៣ទី២»។

 

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា ផអ៣ទី២ នឹងផ្ដោតសំខាន់លើកការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅបង្ខិតសេវាឱ្យនៅកៀកជិតប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានសំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

 

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានលើកឡើងពីសមិទ្ធផលលេចធ្លោមួយចំនួនដែលក្រសួង និងរាជធានី ខេត្តរួមគ្នាអនុវត្តសម្រេចបានក្នុងឆ្នាំ២០១៥ លើផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបគ្រឿងញៀន បទឧក្រិដ្ឋគ្រប់ប្រភេទ ការកសាងច្បាប់ លិខិតបទដ្ឋាន និងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពធនធានមនុស្ស។ល។

 

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃបានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ខ្លួនចាប់ពីថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០១៦៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់