ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយ​​​ការ​ជ្រើសរើស​មន្ត្រី​រាជការ​ស៊ីវិល​ឆ្នាំ​២០១៦

ភ្នំពេញ ១១ កក្កដា ២០១៦៖ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០១៦។

 

ភ្នំពេញ ១១ កក្កដា ២០១៦៖ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០១៦។

 

ឯកឧត្ដម ប្រាក់ សំអឿនមានប្រសាសន៍ថា ការធ្វើការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០១៦ ធ្វើឡើងតាមសំណើរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបំពេញកន្លែងទំនេរក្រោយពេលមានមន្ត្រីចាស់ៗចូលនិវត្ត បោះបង់ការងារ និងទទួលមរណភាពជាដើម។ ដើម្បីបំពេញតម្រូវការធនធានមនុស្សនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យក្រសួងមហាផ្ទៃធ្វើការជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារចំនួនសរុប៤៥១នាក់ ដោយបែងចែកតាមប្រភេទក្របខ័ណ្ឌជាក់លាក់។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដមបានមានប្រសាសន៍ជំរុញឱ្យរាជធានី ខេត្ត ត្រូវបិទផ្សាយប្រកាស និងប្រើប្រាស់គ្រប់មធ្យោបាយផ្សព្វផ្សាយដើម្បីផ្ដល់ព័ត៌មានដល់សាធារណជនឱ្យចូលរួមកាន់តែច្រើន។

 

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០១៦នេះ បានប្រកាសបើកឱ្យសិស្ស-និស្សិត ធ្វើការប្រឡងចូលប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់មុខតំណែងចំនួន៤៥១កន្លែង ដើម្បីបំពេញការងារនៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងពន្ធនាគារខេត្ត។ ចំពោះបេក្ខជនដែលមានចំណងធ្វើការប្រឡងចូលប្រជែងអាចសាកសួរព័ត៌មាននៅនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងនៅតាមសាលារាជធានី ខេត្តទូទាំងប្រទេស៕

ចុចទីនេះដើម្បីទាញយកប្រកាស

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់