ក្រសួងមហាផ្ទៃ​ជំរុញ​ការ​ដំឡើង​ថ្នាក់ និង​ឋានន្តរ​ស័ក្ដិ​ ជូន​ដល់​មន្ត្រីរាជការ

ភ្នំពេញ ២២ មិថុនា ២០១៦៖ ឯកឧត្ដមប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្ដល់ផលប្រយោជន៍នានាជូនដល់មន្ត្រីរាជការគ្រប់រូបដែលបំពេញការងារសម្រេចបានស្នាដៃជូនអង្គភាព។ ការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិនេះ ធ្វើឡើងផ្អែកលើលទ្ធផលការងារដែលបានកំណត់នៅក្នុងលក្ខខណ្ឌការងាររបស់មន្ត្រីរាជការម្នាក់ៗ និងផ្អែកលើគោលការណ៍ប្រសិទ្ធភាព តម្លាភាព សមធម៌ និងអព្យាក្រឹត្យភាព។

ភ្នំពេញ ២២ មិថុនា ២០១៦៖ ឯកឧត្ដមប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្ដល់ផលប្រយោជន៍នានាជូនដល់មន្ត្រីរាជការគ្រប់រូបដែលបំពេញ ការងារសម្រេចបានស្នាដៃជូនអង្គភាព។ ការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិនេះ ធ្វើឡើងផ្អែកលើលទ្ធផលការងារដែលបានកំណត់នៅក្នុងលក្ខខណ្ឌការងារ របស់មន្ត្រីរាជការម្នាក់ៗ និងផ្អែកលើគោលការណ៍ប្រសិទ្ធភាព តម្លាភាព សមធម៌ និងអព្យាក្រឹត្យភាព។

 

ឯកឧត្ដម ប្រាក់ សំអឿន មានប្រសាសន៍ដូច្នេះ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំពិភាក្សា និងជំរុញការអនុវត្តការងារដំឡើងថ្នាក់ និងឋានន្តរស័ក្ដិ ជូនដល់មន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ។

 

ការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិជូនដល់មន្ត្រីរាជការគឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងលើកទឹកចិត្តដល់មន្ត្រីរាជការដែលបានខិតខំបំពេញការងារកន្លងមក។

 

ឯកឧត្ដមប្រាក់ សំអឿន បានជំរុញឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយព័ត៌មានដល់មន្ត្រីរបស់ខ្លួននិងបំពេញសំណុំឯកសារឱ្យបានឆាប់រហ័សដើម្បីការពារការបាត់បង់ផលប្រយោជន៍របស់ខ្លួន៕ NCDDS

សូមទស្សនាវីដេអូទីនេះ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់