រាជធានី ខេត្ត រៀបចំ​វេទិកា​សាធារណៈ​បាន​ចំនួន​១.១០០​លើក

ភ្នំពេញ ២២ ឧសភា ២១០៥៖ គិតមកត្រឹមពេលនេះ រាជធានី ខេត្ត បានរៀបចំវេទិកាសាធារណៈបានចំនួន១.១០០លើក។ នេះជាកាលើកឡើងរបស់ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំក្រុមជំនួយការនៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ…

ភ្នំពេញ ២២ ឧសភា ២១០៥៖ គិតមកត្រឹមពេលនេះ រាជធានី ខេត្ត បានរៀបចំវេទិកាសាធារណៈបានចំនួន១.១០០លើក។ នេះជាកាលើកឡើងរបស់ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំក្រុមជំនួយការនៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច ក្រសួងមហាផ្ទៃ។

 

ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមជំនួយការនៃក្រុមការងារថ្នាក់ជាតិ បានមានប្រសាសន៍លើកឡើងពីលទ្ធផលសំខាន់ៗដែលក្រុមការងារថ្នាក់ជាតិប្រមូល និងចងក្រងបាន ដែលក្នុងនោះមានបញ្ហាប្រឈមចំនួន១២-១៥ បញ្ហា (បញ្ហាទឹកស្អាត អនាម័យ អគ្គិសនី ។ល។)។

 

ជាការកត់សំគាល់ ក្នុងរយៈពេលកន្លងមក ថ្នាក់រាជធានី ខេត្ត មានទម្រង់របាយការណ៍ផ្សេងៗពីគ្នា ដែលមានលក្ខណៈស្មុគស្មាញក្នុងការបូកសរុប និងវាយតម្លៃ។ ឯកឧត្ដម បានស្នើឱ្យសមាជិកអង្គប្រជុំទាំងអស់ត្រូវអនុវត្តតាមគម្រោងប្លង់របាយការណ៍ដែលក្រុមជំនួយការថ្នាក់ជាតិរៀបចំជូន។

 

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការផ្សព្វផ្សាយបន្ថែមពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការរៀបចំក្រុមជំនួយការសម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ប្រចាំរាជធានី ខេត្ត និងបង្ហាញពីគម្រោងប្លង់របាយការណ៍សកម្មភាពថ្មីដែលក្រុមជំនួយការរៀបចំផងដែរ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់