ក្រសួងមហាផ្ទៃ មាន​គម្រោង​បញ្ជូន​មន្ត្រី ទៅ​សម្ភាសន៍ ក្រុម​ជនអន្តោប្រវេសន៍ នៅឯ​ប្រទេស​អូស្ត្រាលី

ភ្នំពេញ ៧ តុលា ២០១៤៖ អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា៖ ក្រសួងមហាផ្ទៃ មានគំរោងបញ្ជូនមន្ត្រី ទៅសម្ភាសន៍ ក្រុមជនអន្តោប្រវេសន៍ នៅឯប្រទេសអូស្ត្រាលី។

ភ្នំពេញ ៧ តុលា ២០១៤៖ អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា៖ ក្រសួងមហាផ្ទៃ មានគំរោងបញ្ជូនមន្ត្រី ទៅសម្ភាសន៍ ក្រុមជនអន្តោប្រវេសន៍ នៅឯប្រទេសអូស្ត្រាលី។

លោកកុយ គួង អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិយាយ ក្នុងបទសម្ភាសន៍ ដោយឡែកមួយ ជាមួយ អ្នកយកព័ត៌មាន CEN កាលពីម្សិលមិញថា៖ ក្រសួងមហាផ្ទៃ មានគំរោងបញ្ជូនមន្ត្រី ទៅសម្ភាសន៍ ក្រុមជនអន្តោប្រវេសន៍ នៅឯប្រទេសអូស្ត្រាលីផ្ទាល់ ពីព្រោះការបញ្ជូន ជនអន្តោប្រវេសន៍ ពីប្រទេសអូស្ត្រាលី មកកម្ពុជា គឺ អនុវត្តន៍តាមគោលការណ៍ស្ម័គ្រចិត្ត ពុំអាចបង្ខំឲ្យជនភៀសខ្លួន ទាំងនោះ មកកម្ពុជាដោយពួកគេ មិនពេញចិត្តបាននោះទេ បើគេយល់ព្រមយល់ រួមសុខទុក្ខ ជាមួយយើង ទើបយើងព្រមទទួល។ យើងទៅសម្ភាសន៍រកអ្នកណាដែលស្ម័គ្រចិត្តមកកម្ពុជា មិនមានការបង្ខំឡើយ។
       
លោក កុយ គួង បានបញ្ជាក់ថា៖ កម្ពុជាបានឈរលើគោលការណ៍ ២គឺ៖ គោលការណ៍មនុស្សធម៌ និងគោលការណ៍ស្ម័គ្រចិត្ត ។
      
សូមរំលឹកថា៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីសប្តាហ៍មុន ថ្ងៃទី២៩ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ បានមានប្រសាសន៍ថា៖ ការទទួលយកនូវជនភៀសខ្លួនបរទេស មួយចំនួន ពីប្រទេសអូស្ត្រាលី លើគោលការណ៍ស្ម័គ្រចិត្ត មករស់នៅកម្ពុជានេះ ជាផ្នែកមួយ នៃកាតព្វកិច្ចអន្តរជាតិ ដែលកម្ពុជា ត្រូវអនុវត្តន៍៕V/S

 

ដកស្រង់ចេញពីគេហទំព័រ CEN (7-10-14)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់