ក្រសួង​មហាផ្ទៃ​តែងតាំង​មុខ​ដំណែង​មន្ត្រី​ថ្មី​ក្នុង​អគ្គនាយកដ្ឋាន​រដ្ឋបាល

ភ្នំពេញ ៩ កុម្ភៈ ២០១៥៖ ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានធ្វើការតែងតាំង មុខដំណែងមន្ត្រីថ្មី នៅក្នុងអគ្គនាយកដ្ឋាន រដ្ឋបាល រួមមាន ការតែងតាំង មុខដំណែងអគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ត្រូវបានតែងតាំង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជំនួសឯកឧត្តម ឌុច សុន ដែលត្រូវចូលនិវត្តន៍។

ភ្នំពេញ ៩ កុម្ភៈ ២០១៥៖ ក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានធ្វើការតែងតាំងមុខដំណែងមន្ត្រីថ្មីនៅក្នុងអគ្គនាយកដ្ឋានរដ្ឋបាល រួមមានការតែងតាំងមុខដំណែងអគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជំនួសឯកឧត្តម ឌុច សុន ដែលត្រូវចូលនិវត្តន៍។

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខដំណែងនេះ ថាមន្ដ្រីរាជការដែលទទួលការតែងតាំងមុខតំណែងថ្មីនាថ្ងៃនេះ គឺសុទ្ធសឹងតែជាមន្ដ្រីបន្ដវេនដែលមាន បទពិសោធន៍ សមត្ថភាព ឆន្ទៈម្ចាស់ការ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារ ដែលសក្ដិសម ត្រូវបានទទួលការលើកទឹកចិត្ដ និងផ្ដល់ទំនុកចិត្ដ ឱ្យទទួលមុខតំណែងទាំងនេះ ដើម្បីសម្រេចបាននូវ គោលនយោបាយកំណែទម្រង់ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាពការងារ នៅតាមបណ្ដាអង្គភាពនានា ស្ថិតក្នុងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ។

ឯកឧត្តមសង្ឃឹម និងជឿជាក់ថា មន្ត្រីដែលទើបទទួលការតែងតាំងថ្មីនឹងបន្ដដឹកនាំ និងខិតខំអនុវត្ដនូវតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ឱ្យសម្រេចបាននូវជោគជ័យធំៗបន្ថែមទៀត តាមទិសដៅ និងបេសកកម្មរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ស ខេង ក៏បានស្នើថ្នាក់ដឹកនាំអង្គភាពក្នុងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ និងមន្ដ្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ផ្ដល់ការគាំទ្រ និងបន្ដរួមសហការជាមួយមន្ត្រីដែលទទួលការតែងតាំងនាថ្ងៃនេះ ដើម្បីបំពេញ ការងារ តាមអង្គភាពនីមួយៗឱ្យសម្រេចបានសមិទ្ធផល និងជោគជ័យបន្ថែមទៀត ពិសេសធ្វើឱ្យ អគ្គនាយកដ្ឋានរដ្ឋបាល សម្រេចបានបេសកកម្មរបស់ខ្លួន ដោយជោគជ័យក្នុងតួនាទីជាសេនាធិការជូន រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៕ NCDDS

ឯកឧត្តម ប្រាក់ សំអឿន

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់