មន្ត្រី​ ក្រសួង​មហាផ្ទៃ ដែល​ទើប​ចូល​កាន់​ដំណែង ប្ដេជ្ញា​ចិត្ត​ដឹកនាំ​ កម្មវិធី​កំណែ​ទម្រង់​រាជរដ្ឋាភិបាល ឲ្យ​រីក​ចម្រើន

ភ្នំពេញ ៩ កុម្ភៈ ២០១៥៖ មន្ត្រីដែលទើប ប្រកាសតែងតាំង ចូលកាន់ដំណែងជា អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានធ្វើការប្តេជ្ញាចិត្ត ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងកម្មវិធីកំណែទម្រង់ របស់រាជរដ្ឋាភិបាល ឲ្យរីកចំរើនប្រែប្រួលថ្មី បន្ថែមទៀត។

ភ្នំពេញ ៩ កុម្ភៈ ២០១៥៖ មន្ត្រីដែលទើបប្រកាសតែងតាំងចូលកាន់ដំណែងជាអគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានធ្វើការប្តេជ្ញាចិត្តដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ឲ្យរីកចំរើនប្រែប្រួលថ្មីបន្ថែមទៀត។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជំនួសឯកឧត្តម ឌុច សុន ដែលត្រូវចូលនិវត្តន៍ ដើម្បីបន្តដឹកនាំអគ្គនាយកដ្ឋាននេះ។

នៅក្នុងពិធីប្រកាសចូលកាន់មុខដំណែង ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងតំណាងឲ្យមន្ត្រីដែលទើបចូលកាន់ដំណែងថ្មី បានធ្វើការប្តេជ្ញាចិត្ត៖

  • ចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ គឺជាស្ថាប័នអនុវត្តមួយនៅក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២។
  • សហការ និងសម្របសម្រួលល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធនានារបស់ក្រសួងមហាផ្ទៃ ដើម្បីជំរុញការអនុវត្តកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពិសេសដំណើរការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានស្របតាមច្បាប់រៀបចំអង្គការ។
  • សម្របសម្រួល គាំទ្រ និងជួយតម្រង់ទិសដល់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យអនុវត្តការងារបានត្រឹមត្រូវតាមច្បាប់រៀបចំអង្គការ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
  • រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការគ្នាក្នុងចំណោមជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានរដ្ឋបាល ដើម្បីដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាលឲ្យមានការរីកចម្រើនថ្មីបន្ថែមទៀត។
  • អនុវត្តដោយខ្ជាប់ខ្ជួននូវអនុសាសន៍ និងមតិយោបល់ណែនាំដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

យោងតាមអនុក្រឹត្យលេខ២៦៤ អនក្រ.បក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ រចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មាន៧នាយកដ្ឋាន រួមមាន៖
1. នាយកដ្ឋានរដ្ឋបាលសរុប
2. នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
3. នាយកដ្ឋានកិច្ចការរាជធានី ខណ្ឌ និងខេត្ត
4. នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
5. នាយកដ្ឋានបុគ្គលិក
6. នាយកដ្ឋានបណ្តុះបណ្តាល
7. នាយកដ្ឋានមុខងារ និងធនធាន៕ NCDDS

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់