កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់​ជាតិ សហការ​ជាមួយ​ថ្នាក់​ខេត្ត ចុះ​ជួយ​មូលដ្ឋាន​ ដើម្បី​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣​ របស់​រាជ​រដ្ឋាភិបាល ​

ស្ទឹងត្រែង ២៥ មេសា ២០១៤៖ ឯកឧត្តម លូ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់ក្រុម ការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣… 

ស្ទឹងត្រែង ២៥ មេសា ២០១៤៖ ឯកឧត្តម លូ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្ទឹងត្រែង

បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់ក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ

និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិអន្តរក្រសួង

ចុះជួយខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវ សមាជិក សមជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត  និងលោក លោកស្រី ប្រធានមន្ទីរ

អង្គភាពជុំវិញខេត្ត ព្រមទាំងតំណាងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត ។ 

 

ឯកឧត្តម កុល សំអុល អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅ និង

លទ្ធផលសម្រេចបានតាមវិស័យមានការងារកសិកម្ម មានប្រជាជន ៨៥%ប្រកបរបរកសិកម្ម លើផ្ទៃដី២៧.៦៦៤ហិកតា សម្រាប់ដំណាំស្រូវ

និង២៨.១៥៤ហិកតា សម្រាប់ដំណាំរួមផ្សំ ការងារអភិវឌ្ឍជនបទ ការងារទេសចរណ៍ ការងារអប់រំ យុវជននិងកីឡា ការងារសុខាភិបាល ការងារ

ដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ការងារបរិស្ថាន និងអនាម័យ និងការងារមួយចំនួនទៀត ។

 

មានប្រសាសន៍ក្នុងឱកាសបើក និងបិទ កិច្ចប្រជុំ ឯកឧត្តម លូ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ

ខេត្តស្ទឹងត្រែង បានធ្វើការគាំទ្រដល់ការរៀបចំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានច្របាច់បញ្ចូលគ្នា  ដើម្បីធ្វើការងារជាមួយគ្នា ក្នុងការ

គាំទ្រដល់ការអនុវត្តកម្មវិធីនយោបាយ និងគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល អាណត្តិទី៥ នៃរដ្ឋសភា

ឲ្យទទួលបានជោគជ័យ ។

 

ឯកឧត្តម លូ រ៉ាមីន បានបញ្ជាក់បន្ថែមថា ក្រុមការងារថ្នាក់ជាតិមកនេះមិនមែនមកធ្វើការជំនួស មិនមែនមកត្រួតពិនិត្យ  ហើយក៏មិនមែនមកធ្វើការ

ដឹកនាំដែរ គឺមានតួនាទី ភារៈកិច្ច ដែលជាបេសកកម្ម មកសហការ និងធ្វើការផ្សារភ្ជាប់រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការរួមគ្នាដោះស្រាយ

នូវតម្រូវការ បញ្ហាប្រឈមនិងការលំបាករបស់ប្រជាពលរដ្ឋ និងពាំនាំនូវបញ្ហាដែលដោះស្រាយមិនបានទៅជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបន្ត។

អត្ថបទដោយ៖ លោក អ៊ុក ធាវី  ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់