ឯកឧត្តម ស ខេង៖ ក្រសួង​មហាផ្ទៃ​ហាក់​ដូចជា​ចៀស​ផុត​ស្ទើរ​ទាំង​ស្រុង​ការ​តែង​តាំង​មន្ត្រី​តាម​បក្សពួក ឬ​គ្រួសារ​និយម

ភ្នំពេញ ១០ កុម្ភៈ ២០១៥៖ ឯកឧត្តម ស ខេង មានប្រសាសន៍ថា៖ «យើងតែងតាំងមន្ត្រី មិនផ្អែកលើមនោសញ្ចេតនា និងបក្សពួកនិយម ឬក៏ក្រុមគ្រួសារនិយម នោះទេ។ នៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងមូល ក្រសួងហាក់ដូចជា បានចៀសផុតស្ទើរ ទាំងស្រុងនូវបញ្ហានេះ។ វាអាចនៅមាន នៅថ្នាក់ក្រោមខ្លះ [ថ្នាក់ខេត្ត]។ ប៉ុន្តែក្នុងក្របខ័ណ្ឌក្រសួង យើងបានរៀបចំបញ្ហានេះ។ នេះគឺចំណុចល្អណាស់»។

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥។

ឯកឧត្តម ស ខេង ថ្លែងថា ក្រសួងមហាផ្ទៃក៏មិនចង្អៀតចង្អល់ក្នុងការតែងតាំងកូនមន្ត្រីដែលមានសមត្ថភាពល្អនោះដែរ ហើយក៏ខិតខំលើកទឹកចិត្តកូនមន្ត្រីដែរ ប៉ុន្តែជៀសវាងការតែងតាំងកូនមន្ត្រីដែលមានសមត្ថភាពខ្សោយ ការសិក្សារៀនសូត្រមិនបានជ្រៅជ្រះ និងលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់ ពីព្រោះវាជាការទទួលខុសត្រូវចំពោះវាសនារបស់ប្រទេសជាតិ មិនមែនទទួលខុសត្រូវចំពោះតែក្រុមគ្រួសារនោះទេ គឺចំពោះសង្គមទាំងមូល ហើយត្រូវឈរលើទស្សនៈបែបនេះ ដើម្បីរៀបចំមន្ត្រីឲ្យបានសមស្រប។

ឯកឧត្តម បន្តថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃរង់ចាំតែផ្ដល់ការលើកទឹកចិត្ត ផ្ដល់រង្វាន់សរសើរចំពោះមន្ត្រីដែលមានស្នាដៃល្អ ហើយក៏ស្ដីបន្ទោស និងដាក់ពិន័យចំពោះមន្ត្រីដែលប្រព្រឹត្តខុសឆ្គង ដែលជាទូទៅនៅប្រទេសណា និងនៅក្រសួងណាក៏មានដែរ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់