ក្រសួង​សុខា​ភិបាល និង អង្គការ​សុខភាព​ពិភពលោក​ អំពាវ​នាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ឆ្លង​ថ្មី​

ភ្នំពេញ ៦ សីហា ២០១៤៖ ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក បានអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងថ្មី បើទោះជាបច្ចុប្បន្ននេះមិនទាន់មាន ករណីជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ( MERS-cov ) និងករណីជំងឺអេបូឡា (Ebola) មកដល់ កម្ពុជាយ៉ាងណាក៏ដោយ។

ភ្នំពេញ ៦ សីហា ២០១៤៖ ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះ

ជំងឺឆ្លងថ្មី បើទោះជាបច្ចុប្បន្ននេះមិនទាន់មានករណីជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ( MERS-cov ) និងករណីជំងឺអេបូឡា (Ebola) មកដល់កម្ពុជា

យ៉ាងណាក៏ដោយ។

 

សេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល និង អង្គការសុខភាព ពិភពលោកចេញផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ បានឲ្យដឹងថា

ជំងឺផ្លូវ ដង្ហើមមជ្ឈិមបូព៌ាបណ្ដាលមកពីវីរុសឈ្មោះគូរ៉ូណាវីរុស ដែលគេបានរកឃើញ លើកដំបូងនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅឆ្នាំ២០១២។

 

មកដល់ពេលនេះករណីទាំងអស់នៅទូទាំងពិភពលោកនៅតែបានផ្សារភ្ជាប់ និង កើតមានឡើងតែ នៅឧបទ្វីអារ៉ាប់តែប៉ុណ្ណោះ ។ ហានិភ័យ

នៃការផ្ទុះជំងឺផ្លូវដង្ហើមនៅមជ្ឈិមបូព៌ានៅក្នុងប្រទេសកម្ពុជានៅតែមានកម្រិតទាប ដោយសារកម្រិតងាយចម្លងពី មនុស្សទៅមនុស្សមិនត្រូវបាន

គេរាយការណ៍នៅឡើយទេ។

 

ក្រសួងសុខាភិបាល ដែលមាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជាសេនាធិការបានធ្វើសិក្ខាសាលា និង ប្រជុំផ្សព្វផ្សាយជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ានេះ

ដោយ សហការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំសាសនា សម្រាប់សហគមន៍ដែលងាយប្រឈមនឹងហានិភ័យនៃជំងឺនេះចាប់តាំងពី ឆ្នាំ២០១៣

មកម្លេះ។ ដោយបានធ្វើការណែនាំនូវវិធានការ និង សកម្មភាពដែលគួរអនុវត្តន៍ចំពោះអ្នកធម្មយាត្រា មុនពេល អំឡុងពេល និងក្រោយបុណ្យ

ធម្មយាត្រាហាជ និង អាមរាទៅកាន់មជ្ឈិមបូព៌ា។នាពេលបច្ចុប្បន្ននេះមិនមានអនុសាសន៍ហាមមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសនៅ

ទ្វីបអារ៉ាប់ ឬ ប្រទេសមានរាយការណ៍ពីករណីដែលនាំចូល ជំងឺនេះទេ។

 

ក្រសួងសុខភិបាលបាននឹងកំពុងតាមដានយ៉ាងជិតស្និទ្ធិ ជាមួយអង្គការសុខភាពពិភពលោកនូវស្ថានភាពជំងឺអេបូឡា នៅប្រទេសអាហ្វ្រិក

ខាងលិច និង ស្ថានភាពអភិវឌ្ឍន៍ជាសកលចុងក្រោយបំផុតនៃជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា រួមទាំង ស្ថានភាពជំងឺទាំងនេះនៅអារ៉ាប់ប៊ីសាអូឌីត

ដែលមានករណីមានការកើនឡើង នាប៉ុន្មានខែចុងក្រោយនេះ។ លំនាំនៃការធ្វើដំណើរលើសកលលោកនាពេល បច្ចុប្បន្ននេះផ្ដល់ឱកាសឲ្យ

ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា អាចមានលទ្ធភាពនាំចូលមកប្រទេសកម្ពុជា ហេតុដូចនេះហើយក្រសួងសុខាភិបាល ដែលមានក្រុមឆ្លើយតបបន្ទាន់

ដើម្បីត្រៀមអន្តរាគមន៍រហ័សរួចហើយ រៀបចំនីតិវិធីប្រតិបត្តិការស្តង់ដារសម្រាប់បុគ្គលិកអាកាសចរណ៍ និង បុគ្គលិកព្រលានយន្តហោះ

នៅក្នុងករណី មានជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ាក្នុងចំណោមអ្នកដំណើរវិលត្រឡប់មកវិញ។ នីតិវិធីប្រតិបត្តិការស្តង់ដារនេះក៏នឹងអាចប្រើរួមគ្នាសម្រាប់

នីតិវិធីសម្រាប់ជំងឺអេបូឡាផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា

អាសយដ្ឋាន៖ http://www.akp.gov.kh/kh/?p=90884

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់