ក្រសួង​សេដ្ឋកិច្ច​ប្រកាស​ចាប់​ផ្ដើម​ដាក់​ឱ្យ​ក្រសួង ស្ថាប័នរដ្ឋ អនុវត្តន៍​នីតិវិធី​ថវិកា​កម្មវិធី (AKP)

ភ្នំពេញ ១៣ វិច្ឆិកា ២០១៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសចាប់ផ្ដើមដាក់ឱ្យក្រសួង មន្ទីរ ស្ថាប័នរដ្ឋ ទាំងអស់អនុវត្តន៍នីតិវិធីថវិកាកម្មវិធី ដើម្បីឱ្យស្ថាប័នទាំងនោះកត់ត្រាការចំណូល ចំណាយលើសកម្មភាពការងារ ស្របគ្នាទៅនឹងលទ្ធផលដែលទទួលបាន។

ភ្នំពេញ ១៣ វិច្ឆិកា ២០១៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសចាប់ផ្ដើមដាក់ឱ្យក្រសួង មន្ទីរ ស្ថាប័នរដ្ឋ ទាំងអស់អនុវត្តន៍នីតិវិធីថវិកាកម្មវិធី ដើម្បីឱ្យស្ថាប័នទាំងនោះកត់ត្រាការចំណូល ចំណាយលើសកម្មភាពការងារ ស្របគ្នាទៅនឹងលទ្ធផលដែលទទួលបាន។

 

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តថវិកាកម្មវិធីសម្រាប់ក្រសួង ស្ថាប័ន១៥ថ្មី កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្ដម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការអនុវត្តន៍នីតិវិធីនេះ នឹងជួយកាត់បន្ថយនីតិវិធីចំណាយ និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការចាយវាយថវិកា ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

 

ឯកឧត្ដមបានបន្ថែមថា ការអនុវត្តន៍នីតិវិធីថ្មីនេះ ជាការបោះជំហានទៅមុខមួយទៀតក្នុងការ ផ្ទេរសិទ្ធិអំណាច និងធនធានដល់អង្គភាពថវិកាដែលជាអង្គភាពជំនាញទទួលខុសត្រូវផ្ទាល់ក្នុងក្រសួង ស្ថាប័ននីមួយៗ។

 

យោងតាមគោលការណ៍ស្តីពីនីតិវិធីអនុវត្តន៍ថវិកាកម្មវិធីបានឱ្យដឹងថា នីតិវិធីនេះធ្វើឡើងក្នុងគោលបំណងរៀបចំជាក្របខ័ណ្ឌគតិយុត្តិគ្រប់ជ្រុងជ្រោយសម្រាប់ក្រសួង ស្ថាប័ន និងមន្ទីរ ជំនាញរាជធានី ខេត្ត អនុវត្តន៍ថវិកាកម្មវិធីដោយបរិបទចំណាយចាប់ពីដំណាក់កាល វិភាជន៍ឥណទានថវិការហូតដល់ដំណាក់កាលទូទាត់ ជាពិសេសសំដៅធានាថា ថវិកាវិភាជន៍ ត្រូវបានចំណាយ ដោយអនុលោមតាមនីតិហិរញ្ញវត្ថុដែលមានជាធរមាន និងកត់ត្រាត្រឹមត្រូវតាមមាតិកាថវិកា និងស្របតាមកម្មវិធី អនុកម្មវិធី និងសកម្មភាពតាមការគ្រោងទុក។

 

សូមបញ្ជាក់ថា ថវិកាកម្មវិធីត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់ឱ្យអនុវត្តន៍សាកល្បង ចាប់ពីឆ្នាំ ២០០៧មក ហើយរហូតឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលបានឈានមួយដំណាក់ កាលទៀតគឺការសាកល្បងការអនុវត្តថវិកាកម្មវិធីពេញលេញ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់