រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជំរុញ​ឲ្យ​លើកកម្ពស់​កម្រិត​ជីវភាព និង​តួនាទី​សហគមន៍​ក្នុង​ការ​ការពារ​ តំបន់​ធម្មជាតិ

ភ្នំពេញ ២៨ កញ្ញា ២០១៥៖ ឯកឧត្ដមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ បានជំរុញការលើកកម្ពស់កម្រិតជីវភាពសហគមន៍ និងតួនាទីរបស់សហគមន៍ ក្នុងការចូលរួមការពារតំបន់ស្នូលនិងតំបន់អភិរក្សនៃតំបន់ការពារធម្មជាតិ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងបែបនេះ ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាង ប្រកាសគោលការណ៍ណែនាំ នីតិវិធី និងដំណើរការរៀបចំសហគមន៍ តំបន់ការពារធម្មជាតិដែលរៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងទទួលបានការឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។

ឯកឧត្ដមមានប្រសាសន៍ដោយសង្កត់ធ្ងន់លើភាពចាំបាច់និងសារប្រយោជន៍នៃការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ដោយតម្រូវឱ្យទាំងសហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំ នីតិវិធី បទដ្ឋានបច្ចេកទេស និងគោលការណ៍ច្បាប់សំដៅជំរុញការលើកកម្ពស់កម្រិតជីវភាពសហគមន៍ និងតួនាទីរបស់សហគមន៍ក្នុងការចូលរួមការពារតំបន់ស្នូលនិងតំបន់អភិរក្សនៃតំបន់ការពារធម្មជាតិ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់