លើក​កម្ពស់​ការ​យល់ដឹង​ដល់​មន្ត្រីរាជការ ជា​ពិសេស​យុវជន សិស្ស និស្សិត​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ

ភ្នំពេញ ២៧ មិថុនា ២០១៦៖ បញ្ហាប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកលដែលយើងទាំងអស់គ្នាត្រូវសិក្សាស្វែងយល់ និងចូលរួមក្នុងការបង្ការ និងទប់ស្តាត់ការប្រែប្រួលអាកាសធាតុ។ ដើម្បីចូលរួមឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ ក្រសួងបរិស្ថានបានខិតខំកៀរគរជំនួយសម្រាប់អនុវត្ដបណ្ដាគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នានា…

 

ភ្នំពេញ ២៧ មិថុនា ២០១៦៖ បញ្ហាប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកលដែលយើងទាំងអស់គ្នាត្រូវសិក្សាស្វែងយល់ និងចូលរួមក្នុងការបង្ការ និងទប់ស្តាត់ការប្រែប្រួលអាកាសធាតុ។ ដើម្បីចូលរួមឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ ក្រសួងបរិស្ថានបានខិតខំកៀរគរជំនួយសម្រាប់អនុវត្ដបណ្ដាគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នានា និងអប់រំផ្សព្វផ្សាយឱ្យប្រជាជនមានការផ្លាស់ប្តូរនូវឥរិយាបថ យល់ដឹងពីបច្ចេកទេសក្នុងការប្រមូលព័ត៌មាន និងរបៀបនៃការរស់នៅប្រចាំថ្ងៃ ព្រមទាំងមានការចូលរួមអភិរក្សនូវធនធានព្រៃឈើទាំងអស់គ្នា ជាពិសេសការបញ្ជ្រាបចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុសម្រាប់យុវជនដែលជាអ្នកបន្តវេណក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត។

 

នេះជាកាលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព កាលពីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៦ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់យុវជន ដោយមានការចូលរួមពីសិក្ខាកាមប្រមាណ១៥០នាក់ ដែលមកពីក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ យុវជនដែលជាសិក្ខាកាមនឹងយល់ដឹងកាន់តែច្បាស់អំពីមូលហេតុផលប៉ះពាល់ និងដំណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយដែលប្រការនេះនឹងជួយរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធក្នុងការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព ព្រមទាំងសំណូមពរឱ្យស្ថាប័នជំនាញ បង្កើតឱ្យមានសិក្ខាសាលាបណ្តុះបណ្តាលបបែបនេះបន្តទៀតនៅតាមបណ្តាខេត្ត ដើម្បីឱ្យយុវជនមានឱកាសសិក្សាស្វែងយល់កាន់តែច្បាស់ទាក់ទងនិងការប្រែប្រួលអាកាសធាតុ។

 

គួរបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA) ដែលធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាលើកកម្ពស់ការយល់ដឹងដល់មន្ដ្រីរាជការ ជាពិសេសយុវជន សិស្ស-និស្សិតអំពីបញ្ហាប្រែប្រួលអាកាសធាតុនេះ៕

ប្រភព៖ Facebook page ក្រសួងបរិស្ថាន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់