រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជួប​ជាមួយ​នាយក​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី​ប្រចាំ​កម្ពុជា​ ដើម្បី​​ពិភាក្សា​ការងារ ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ​លើ​វិស័យ​បរិស្ថាន

ភ្នំពេញ ៥ ឧសភា ២០១៦៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្ដម សាយ សំអាល់ កាលពីថ្ងៃទី០៤ ខែ ខែឧសភា ឆ្នាំ២០១៦ បានអនុញ្ញាតឱ្យលោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបសំណេះសំណាល និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរលើវិស័យបរិស្ថាន។

ភ្នំពេញ ៥ ឧសភា ២០១៦៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្ដម សាយ សំអាល់ កាលពីថ្ងៃទី០៤ ខែ ខែឧសភា ឆ្នាំ២០១៦ បានអនុញ្ញាតឱ្យលោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបសំណេះសំណាល និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ទាំងពីរលើវិស័យបរិស្ថាន។

 

ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ជម្រាបនាយក ADB អំពីការងារសំខាន់ៗដែលក្រសួងបរិស្ថានសម្រេចបានដូចជា ការផ្ទេរមុខងារគ្រប់គ្រងសំណល់រឹង រាវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ការត្រួតពិនិត្យ និងវាយតម្លៃគម្រោងសម្បទានដីសេដ្ឋកិច្ច ទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើ និងការកែសម្រួលតួនាទីនិងភារកិច្ចស្ថាប័នទទួលបន្ទុកការងារអភិវឌ្ឍន៍ និងការងារអភិរក្សឱ្យនៅដាច់ពីគ្នា ដែលក្នុងនោះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំដាក់ព្រៃផ្តល់ផលចំនួន ៥កន្លែង រួមទាំងព្រៃឡង់ ជាតំបន់ការពារធម្មជាតិផងដែរ។

 

ក្នុងជំនួបពិភាក្សានេះ លោក Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងអំពីបេសកកម្មរៀបចំកម្មវិធីការងារសម្រាប់កម្ពុជាឆ្នាំ២០១៧-២០១៩ ហើយលោកបានស្នើសុំឱ្យក្រសួងបរិស្ថានចូលរួមក្នុងដំណើរការពិគ្រោះយោបល់លើការងារនេះផងដែរ។

 

ឯកឧត្ដម សាយ សំអាល់ ក៏បានបញ្ជាក់អំពីការចូលរួមរបស់ក្រសួងបរិស្ថានក្នុងដំណើរការរៀបចំកម្មវិធីការងារនេះ ហើយឯកឧត្តមក៏បានស្នើធនាគារ ADB ពិនិត្យលទ្ធភាពជួយក្រសួងបរិស្ថានលើការងារគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី រួមទាំងតាមរយៈយន្តការរ៉េដបូក (REDD+)។

  

អត្ថបទដកស្រង់ចេញពី Facebook Page ក្រសួងបរិស្ថាន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់