សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ក្របខ័ណ្ឌ​ផែនការ​ និង​វិធីសាស្ត្រ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​បៃតង​ (AKP)

ភ្នំពេញ ២៧ តុលា ២០១៥៖ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ស្តីពីក្របខ័ណ្ឌផែនការប្រចាំប្រទេសរបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងវិធីសាស្ត្ររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងបៃតងនៅខេត្តសៀមរាប។

ភ្នំពេញ ២៧ តុលា ២០១៥៖ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ក្របខ័ណ្ឌផែនការប្រចាំប្រទេសរបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងវិធីសាស្ត្ររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងបៃតងនៅខេត្ត សៀមរាប។

 

ប្រភពដដែលបានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងដោយអគ្គ លេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)។

 

ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព និងក្នុងនាមប្រទេសសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍បៃសកល ឯកឧត្តម សាយ សំអាល់ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ទីក្រុងប្រកបដោយ និរន្តភាព ដោយផ្អែកលើធាតុសំខាន់ចំនួន៤រួមមាន៖ កត្តាបរិស្ថាន សេដ្ឋកិច្ច នយោបាយ និងសង្គម-វប្បធម៌ ឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានរបស់ទីប្រជុំជនក្រុងនីមួយៗ ដើម្បីធានាឱ្យបាននូវគុណភាព បរិស្ថានតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី សុខុមាលភាពសង្គម និងសោភ័ណភាពទីក្រុង។

 

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យអង្គសិក្ខាសាលាទាំងអស់ចូលរួមផ្តល់ធាតុ ឱ្យបានគ្រប់ ជ្រុងជ្រោយ ដើម្បីឱ្យផែនការយុទ្ធសាស្ត្រនេះអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធ ផលក្នុងក្របខ័ណ្ឌជាតិកម្ពុជា៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់