អាគារ​មណ្ឌលសុខភាព​តម្លៃ​ជិត​២០ ម៉ឺន​ដុល្លារ សម្ពោធ​អោយ​ប្រើប្រាស់​

មណ្ឌលគិរី ១៨ កក្កដា ២០១៤៖ អាគារមណ្ឌលសុខភាពដែលចំណាយប្រាក់សាងសង់អស់ ប្រមាណជិត២០ម៉ឺនដុល្លា នៅក្នុងស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ត្រូវបានសម្ពោធដាក់អោយ ប្រើប្រាស់ជាផ្លូវការដើម្បីជួយសម្រួលនូវសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ។

មណ្ឌលគិរី ១៨ កក្កដា ២០១៤៖ អាគារមណ្ឌលសុខភាពដែលចំណាយប្រាក់សាងសង់អស់ប្រមាណជិត២០ម៉ឺនដុល្លា នៅក្នុងស្រុកកោះញ៉ែក

ខេត្តមណ្ឌលគិរី ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការដើម្បីជួយសម្រួលនូវសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ។

 

ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគារមណ្ឌលសុខភាព រួមនិងគ្រឿងបរិក្ខារពេទ្យ ដែលជាជំនួយឧបត្ថម្ភ របស់បញ្ជាការដ្ឋានកងទ័ព

អាមេរិចប្រចាំនៅប៉ាស៊ីហ្វិច នេះ ត្រូវបានធ្វើឡើង ក្រោមអធិបតី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត តាន់ វួចឆេង

តំណាងស្ថានទួតអាមេរិច លោកវេជ្ជបណ្ឌិត ណុប សុធ៉ារ៉ា អភិបាលរងខេត្តមណ្ឌលគិរី លោក ខឹម ជា រួមនឹងគណៈប្រតិភូ ប្រជាពលរដ្ឋ

សិស្សានុសិស្សយ៉ាងច្រើនកុះករ។ ពីធីនេះប្រព្រឹត្តទៅនៅថ្ងៃទី១៧កក្កដាឆ្នាំ២០១៤ ស្ថិតក្នុងភូមិទូល ឃុំអរបួន ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ 

 

អភិបាលរងខេត្តមណ្ឌលគិរី លោក ខឹម ជា បានថ្លែងថា ទោះបីជាខេត្តមណ្ឌលគិរីជាខេត្តមួយដែលផ្លូវសំបូរទៅដោយភ្នំ ឬជ្រោះយ៉ាងណាក៏ដោយ

ក៏ថ្នាក់ដឹកនាំខេត្តនៅតែប្រឹងជំរុញអោយមន្ទីរគ្រប់ជំនាញ ក្នុងនោះមន្ត្រីសុខាភិបាលថ្នាក់ខេត្ត ថ្នាក់ស្រុក មណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់

ធ្វើយ៉ាងណា ផ្តល់សេវា ផ្សព្វផ្សាយ ពិនិត្យព្យាបាល ទ្រទ្រង់សុខភាពប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ពិសេសជនជាតិដើមភាគតិច។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់បណ្តាអង្គការជាតិ និងអន្តរជាតិ មេត្តាជួយឧបត្ថម្ភបន្ថែមទៀតនូវសម្ភារះ និងអាគារមណ្ឌលសុខភាព

ព្រោះខេត្តមណ្ឌលគិរី នៅមានកង្វះខាតនៅឡើយ។

 

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត តាន់ វួចឆេង មានប្រសាសន៏ថា អាគារដែលជាជំនួយឧបត្ថម្ភរបស់អគ្គបញ្ជាការដ្ឋាន

កងទ័ពអាមេរិចនេះ មានបណ្តោយ ១២,៦ម៉ែត្រ និងទទឹង៨.១ម៉ែត្រ ត្រូវចំណាយពេលសាងសង់រយះពេល៦ខែ ចាប់ផ្តើមពីខែមករាដល់

ខែមិថុនាឆ្នាំ២០១៤ ដោយសាងសង់ភ្ជាប់ជាមួយផ្ទាំងសឡា ប្រព័ន្ធទឹកស្អាត អណ្តូងទឹក១ និងគ្រឿងបរិក្ខាពេទ្យ អស់ទឹកប្រាក់ ១៩៩,០០០ដុល្លា។

លោកជំទាវបានបញ្ជាក់ផងដែរថា មណ្ឌលសុខភាពនេះ ជា មណ្ឌលសុខភាព ដែលបានសាងសង់រួច ក្នុងចំណោមមណ្ឌលសុខភាពជាងម្ភៃ ក្រោមជំនួយឧបត្ថម្ភ របស់កងទ័ពអាមេរិច។

អត្ថបទដកស្រង់ចេញពីគេហទំព័រ Avatar News ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤

http://avatar-news.com/?p=23826

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់