ការ​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី និង​ការតែងតាំង​មុខតំណែង សម្រាប់​តែ​បំពេញ​កន្លែង​ដែល​ទំនេរ (CEN)

ភ្នំពេញ ៥ មេសា ២០១៦៖  រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ចំនួនមុខតំណែង និងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានកំណត់និងដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យ ជាពិសេសការជ្រើសរើសក្របខ័ណ្ឌថ្មី និងការតែងតាំងមុខតំណែង អាចធ្វើបានសម្រាប់តែបំពេញកន្លែងដែលទំនេរប៉ុណ្ណោះ។

ភ្នំពេញ ៥ មេសា ២០១៦៖  រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ចំនួនមុខតំណែង និងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានកំណត់និងដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យ ជាពិសេសការជ្រើសរើសក្របខ័ណ្ឌថ្មី និងការតែងតាំងមុខតំណែង អាចធ្វើបានសម្រាប់តែបំពេញកន្លែងដែលទំនេរប៉ុណ្ណោះ។

 

ឯកឧត្ដម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងក្នុងពិធីបើកសន្និបាត លទ្ធផលការងារពីរឆ្នាំកន្លះ (ខែកញ្ញា ឆ្នាំ២០១៣ ដល់ខែមីនា ឆ្នាំ២០១៦) និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅសាលាភូមិន្ទរដ្ឋបាលថា មន្ត្រីរាជការស៊ីវិលទាំងអស់ បានធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធក្របខ័ណ្ឌថ្មី(ក្របខ័ណ្ឌ ក ខ និងគ)។ សន្ទស្សន៍បៀវត្សរ៍ទាបបំផុត មានចំនួន២៦៥សន្ទស្សន៍ និងខ្ពស់បំផុតមានចំនួន៥៥០សន្ទស្សន៍ ហើយតម្លៃ១ឯកតាសន្ទស្សន៍បៀវត្សរ៍ស្មើ១៧០០រៀល។

 

ឯកឧត្ដម ពេជ្រ ប៊ុនធិន បានបន្ថែមថា មន្ត្រីរាជការទាំងអស់ បានបើកបៀវត្សរ៍ទាន់ពេលវេលាក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗតាមប្រព័ន្ធធនាគារ មន្ត្រីរាជការស៊ីវិលសម្រេចបើបានចំនួន១០០ភាគរយ នគរបាលជាតិសម្រេចបើកបានចំនួន៩០ភាគរយ។ កងយោធពលខេមរភូមិន្ទ កំពុងអនុវត្តតាមដំណាក់កាលៗតាមស្ថានភាពជាក់ស្តែង។ ប្រាក់បៀវត្សរ៍មូលដ្ឋានរបស់មន្ត្រីរាជការស៊ីវិលត្រូវបានដំឡើងជាដំណាក់កាលៗរហូតដល់ឆ្នាំ២០១៨។ ចំនួនមន្ត្រីជាប់កិច្ចសន្យា ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមប្រព័ន្ធព័ត៌មានវិទ្យា ហើយប្រាក់បៀវត្សរ៍ប្រចាំខែក៏ត្រូវបានដំឡើង និងត្រូវបើកតាមប្រព័ន្ធធនាគារផងដែរ។

 

ក្នុងឆ្នាំ២០១៦ប្រាក់បៀរ៍សរុបអប្បបរមារបស់មន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិប្រចាំខែ ត្រូវបានបើកយ៉ាងទៀតទាត់រៀងរាល់ខែ។ ចំណែកនីតិវិធីនៃការដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍ ត្រូវបានកែលម្អ ដោយកាត់បន្ថយឯកសារនិងនីតិវិធីមិនចាំបាច់។ របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានបន្ថែមជាដំណាក់កាលៗ ទន្ទឹមគ្នានឹងមន្ត្រីរាជការសកម្ម។ ចំនួនមុខតំណែង និងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានកំណត់និងដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យ។ ការជ្រើសរើសក្របខ័ណ្ឌថ្មី និងការតែងតាំងមុខតំណែង អាចធ្វើបានសម្រាប់តែបំពេញកន្លែងដែលទំនេរប៉ុណ្ណោះ។

 

ឯកឧត្ដមបន្តែមទៀតថា ក្រសួងនៅមានការងារជាច្រើនទៀតដែលនឹងត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើនទៀត ដើម្បីបង្កើនល្បឿនក្នុងការអភិវឌ្ឍវិស័យមុនងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។ ភារកិច្ចនិងការទទួលខុសត្រូវដ៏ធំធេងទាំងអស់នេះ គឺទាមទារឲ្យមានការគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងបន្ថែមទៀត អំពីតម្រូវការផ្នែកធនធានមនុស្ស ហិរញ្ញវត្ថុ និងសម្ភារៈក្នុងកម្រិតថ្នាក់ដឹកនាំក្នុងក្រសួងមុខងារសាធារណៈ អន្តរក្រសួង និងរាជរដ្ឋាភិបាល៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់