វាយតម្លៃ​ពាក់កណ្ដាល​អាណត្តិ​នៃ​ការ​អនុវត្ត​គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​ខេត្ត​តាកែវ

តាកែវ ១ សីហា ២០១៤៖ ក្រុមសិក្សាវាយតម្លៃឯករាជ្យ ថ្នាក់អន្តរជាតិ អមដំណើរដោយ ក្រុមការងារ អនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC) ថ្នាក់ជាតិ និងថ្នាក់ខេត្ត តំណាងអង្គការ UNCDF  បានចុះសិក្សាវាយតម្លៃ ពាក់កណ្ដាលអាណត្តិ លើកាអនុវត្ត គម្រោង LGCC នៅខេត្តតាកែវ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ តាមបណ្ដាក្រុង ស្រុក និងឃុំគោលដៅ នៅខេត្តតាកែវ។

តាកែវ ១ សីហា ២០១៤៖ ក្រុមសិក្សាវាយតម្លៃឯករាជថ្នាក់អន្តរជាតិ អមដំណើរដោយក្រុមការងារអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC) ថ្នាក់ជាតិ និងថ្នាក់ខេត្ត តំណាងអង្គការ UNCDF  បានចុះសិក្សាវាយតម្លៃ ពាក់កណ្ដាលអាណត្តិ លើកាអនុវត្តគម្រោង LGCC នៅខេត្តតាកែវ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ តាមបណ្ដាក្រុង ស្រុក និងឃុំគោលដៅ នៅខេត្តតាកែវ។

ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយក្រុមវាយតម្លៃឯករាជ ដោយបានជួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារអនុវត្តគម្រោងLGCC ថ្នាក់ខេត្ត ស្រុក ឃុំគោលដៅ និងប្រជាពលរដ្ឋដែលទទួលផលពីគម្រោងដើម្បីពិនិត្យមើលការអនុវត្តគម្រោង លទ្ធផលនៃការអនុវត្ត ផលប៉ះពាល់ និងផ្ដល់អនុសាសន៍ សម្រាប់ការអនុវត្តបន្ត។

របាយការណ៍ដែលទទួលបាននឹងត្រូវរៀបចំជូនស្ថាប័នអនុវត្ត និងដៃគូអភិវឌ្ឍន៍ ជាពិសេសម្ចាស់ជំនួយអង្គការ Sida។

ក្នុងជំនួបណែនាំសមាសភាពក្រុមសិក្សាវាយតម្លៃដល់ក្រុមការងារគម្រោងថ្នាក់ខេត្ត លោកគង់ ចាន់ថន ទីប្រឹក្សាផែនការ ការប្រែប្រួលអាកាសធាតុរបស់គម្រោង LGCCII បានមានប្រសាសន៍ដល់ក្រុមការងារថា គោលបំណងនៃការវាយតម្លៃនេះ មិនមែនជាការស្វែងរកចាប់កំហុសអ្វីមួយនោះទេ តែវាជាការធម្មតា នៃការអនុវត្តគម្រោងនានា ដែលតម្រូវឱ្យមានការវាយតម្លៃ ជាលក្ខណៈឯករាជ្យ ដើម្បីស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ និងផ្ដល់ជាអនុសាសន៍កែសម្រួល ដើម្បីអនុវត្តគម្រោង ឲ្យកាន់តែល្អប្រសើរនៅពេលខាងមុខ។

លោក គង់ ចាន់ថន បានសំណូមពរដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ឆ្លើយរាល់សំណួរទាំងឡាយ ពីអ្វីដែលបានអនុវត្តជាក់ស្ដែង និងបញ្ហាប្រឈមនានាដែលកើតមានអំឡុងពេលអនុវត្តគម្រោង កន្លងមក។

គួរបញ្ជាក់ថា គម្រោង LGCCII ត្រូវបានគាំទ្រដោយមូលនិធិបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើលទ្ធផលនៃការអនុវត្ត (PBCR Grant) ក្រោមកិច្ចសហការ អនុវត្ត ដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងរដ្ឋបាលខេត្តគោលដៅចំនួនពីរគឺខេត្តតាកែវ (មានស្រុកបាទី ស្រុកបូរីជលសារ ក្រុងដូនកែវ) និងខេត្តបាត់ដំបង (មានស្រុកថ្មគោល ស្រុកមោងឬស្សី ស្រុកបវេល ស្រុកសំពៅលូន និងស្រុករុក្ខគិរី)។ ក្នុងឆ្នាំ២០១៤នេះ គម្រោងLGCCII បានបន្តគាំទ្រជាថវិកាបដិភាគអនុវត្តគម្រោងរបស់ក្រុង ស្រុកគោលដៅទាំងអស់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៥គម្រោង និងគម្រោងសេវាកម្មចំនួន១០គម្រោង ដែលមានថវិកាត្រូវវិភាជន៍សរុបចំនួន ៣២០.០០០ ដុល្លារ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់