ប្រកាស​តែងតាំង​ស្ត្រី ជា​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ (CEN)

ភ្នំពេញ ២៩ កញ្ញា ២០១៥៖ លោកស្រី ហួត យ៉ារី ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ជំនួសលោក ជា ជាតិ ដែលត្រូវបានចូលនិវត្តន៍។ ប៉ុន្តែលោក ជា ជាតិ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។

ពិធីតែងតាំងនោះ បានធ្វើឡើង នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទក្រសួងអប់រំ មន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញ គណៈនាយកសាលា និងលោកគ្រូអ្នកគ្រូយ៉ាងច្រើនកុះករ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសារព័ត៌មានCEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់