នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកដ្ឋានពាក់ព័ន្ធ មន្ត្រីជំនាញ និងទីប្រឹក្សាពាក់ព័ន្ធ សរុបប្រមាណជា ៦០រូប តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។