បើកកិច្ចប្រជុំ ប្រចាំឆ្នាំ ស្ដីពី ការលើកកម្ពស់ វិស័យសេវាសង្គម ក្នុងផែនការ​អភិវឌ្ឍ​ ថ្នាក់​ក្រោម​ជាតិ

កំពង់ចាម ៣ តុលា ២០១៤៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តកំពង់ចាម គណៈកម្មាធិការ ពិគ្រោះ យោបល់ កិច្ចការស្រ្ដី និង កុមារខេត្ត បានបើក កិច្ចប្រជុំ ប្រចាំឆ្នាំ ស្ដីអំពី ការលើកកម្ពស់ វិស័យ សេវាសង្គម ក្នុងផែនការ អភិវឌ្ឍន៍ ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោកជំទាវ ស៊ី វណ្ណថា អភិបាលរងខេត្ត។

កំពង់ចាម ៣ តុលា ២០១៤៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពង់ចាម គណៈ កម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្រ្ដី និង កុមារខេត្ត បានបើកកិច្ចប្រជុំ ប្រចាំឆ្នាំ ស្ដីអំពីការលើកកម្ពស់ វិស័យ សេវាសង្គម ក្នុងផែនការ អភិវឌ្ឍន៍ ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោកជំទាវ ស៊ី វណ្ណថា អភិបាលរងខេត្ត។

លោកជំទាវ ស៊ី វណ្ណថា បានមានប្រសាសន៍ថា ការបើកកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់ខេត្តនេះ គឺដើម្បីបង្ហាញ អំពីទិន្នន័យអំពីស្ថានភាពស្រ្ដី និង កុមារទូទាំងខេត្ត ដើម្បីទទួលបានព័ត៌មាន សម្រាប់ដំណើរការ ធ្វើផែនការអភិវឌ្ឍន៍ ផែនការថវិកាថ្នាក់ក្រោមជាតិ និង ការគាំទ្រ និង ឆ្លើយតបពីក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ មន្ទីរពាក់ព័ន្ធធ្វើការវិភាគ និង ប្រមូលភ័ស្ដុតាង ទិន្នន័យ ក្នុងការប្រើប្រាស់ថវិកា ដើម្បីត្រួតពិនិត្យ តាមដាននូវផែនការ នៃការអភិវឌ្ឍ ថ្នាក់ក្រោមជាតិ អំពីវិស័យ សេវាសង្គម។

លោកជំទាវអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម បានដាក់ចេញ នូវចក្ខុ វិស័យ រយៈពេលវែង របស់រាជរដ្ឋាភិបាល គឺកសាង សង្គមកម្ពុជាមួយ ដែលមានសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គម កំណើន សេដ្ឋកិច្ច ការអភិវឌ្ឍ ប្រកបដោយចីរភាព និង សមធម៌ ក៏ដូចជាការកែលម្អជីវភាព និង កាត់ បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ការការពារបរិស្ថាន ការលើកស្ទួយវប្បធម៌ និង អត្តសញ្ញាណជាតិ ជាមួយនឹងការ គោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងការគោរពសិទិ្ធ និង សេចក្តីថ្លៃថ្នូររបស់ មនុស្ស គ្រប់រូប ប្រកបដោយ សុខដុមរមនា ទាំងក្នុងគ្រួសារ ក៏ដូចក្នុងសង្គមជាតិ។

លោកជំនាវ ស៊ី វណ្ណថា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំដ៏មានសារៈ សំខាន់នេះ និង បានធ្វើការណែ នាំដល់អង្គប្រជុំទាំងមូល ចូលរួម ពិភាក្សា ឱ្យបានផុលផុស រកចំណុចខ្លាំង ចំណុចខ្សោយ និង បញ្ហាប្រឈមនានា យកមកពិភាក្សា រិះរកវិធីសាស្ត្រ ដើម្បីលើកកម្ពស់ ផែនការវិនិយោគ សេវាថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាព ក្នុងការឆ្លើយតប តាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ក្នុងខេត្តយើង ឱ្យមានការរីកចម្រើន យ៉ាងពិតប្រាកដ៕ ដោយ៖ ឆាយ ម៉ុត

 

ដកស្រង់ចេញពីគេហទំព័រ AKA ថ្ងៃទី២ តុលា ២០១៤

http://www.akp.gov.kh/kh/?p=96047

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់