កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​ឯកសារ​ប៉ាន់ប្រមាណ​យេនឌ័រ​នៅ​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី​៤

ភ្នំពេញ ២៣ មេសា ២០១៤៖ កិច្ចប្រជុំពិគ្រោះយោបល់លើឯកសារប៉ាន់ប្រមាណ យេនឌ័រនៅកម្ពុជា និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ បានបើកធ្វើឡើងរយៈពេល ១ថ្ងៃគឺថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ក្នុងគោលបំណងពិនិត្យ និងផ្តល់យោបល់លើ…  

ភ្នំពេញ ២៣ មេសា ២០១៤៖ កិច្ចប្រជុំពិគ្រោះយោបល់លើឯកសារប៉ាន់ប្រមាណយេនឌ័រនៅកម្ពុជា និងផែនការយុទ្ធសាស្ត្រនារីរតនៈ

ទី៤ បានបើកធ្វើឡើងរយៈពេល១ថ្ងៃគឺថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញ រៀបចំឡើងដោយក្រសួងកិច្ចការនារី

ក្នុងគោលបំណងពិនិត្យ និងផ្តល់យោបល់លើឯកសារប៉ាន់ប្រមាណយេនឌ័រនៅកម្ពុជា និងផែនការយុទ្ធសាស្ត្រ នារីរតនៈទី៤ ហើយ

ដែលកិច្ចប្រជុំក៏បានការចូលរួមពីថ្នាក់ដឹកនាំក្រសួងរួមមានថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន

អនុប្រធាននាយកដ្ឋាន ការិយាល័យក្រោមឱវាទក្រសួងកិច្ចការនារី និងអង្គការ ដៃគូពាក់ព័ន្ធជាច្រើនទៀត។

 

មានប្រសាសន៍កិច្ចប្រជុំពិគ្រោះយោបល់នេះ លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ៊ឹង កន្ថាផាវី បានលើកឡើងថា ការជួបជុំគ្នានា

ពេលនេះ គឺដើម្បីរួមគ្នាពិនិត្យឡើងវិញនូវការងារអនុវត្តបញ្ជ្រាបយេនឌ័រក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនៅកម្ពុជា

ដើម្បីពិគ្រោះយោបល់គ្នាលើឯកសារការប៉ាន់ប្រមាណការងារយេនឌ័រនាពេលកន្លងមក និងរួមគ្នាពិភាក្សាសំដៅប្រមូលផ្តុំបាននូវ

យុទ្ធសាស្ត្រថ្មីៗ និងចងក្រងបានជាផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ សម្រាប់អនុវត្តន៍និងត្រៀមខ្លួនជាស្រេចនៅពេលសមាហរណកម្ម

ចូលទៅក្នុងតំបន់នាឆ្នាំ២០១៥ក្រោយនេះ។ 

 

លោកជំទាវរដ្ឋមន្ត្រីបញ្ជាក់ថា មេរៀនបទពិសោធន៍នានាកន្លងមកនិងការពិគ្រោះយោបល់នាពេលនេះ គឺយើងរួមគ្នាស្វែងរក

យុទ្ធសាស្ត្រក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្តទៀតដើម្បីរួមចំណែកលើការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាព

អង់អាចដល់ស្ត្រីក្នុងផែនការអនុវត្តបីឆ្នាំដំបូង(ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

ក៏ដូចជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋភិបាលកម្ពុជា ដែលបានទទួលស្គាល់យ៉ាង

ច្បាស់នូវសារៈសំខាន់នៃការលើកកម្ពស់សមភាពយេនឌ័រ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋភិបាល

ដែលបានចាត់ទុកស្ត្រីគឺជាឆ្អឹងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ៕ 

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់