កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧​ របស់​ក្រុមប្រឹក្សា​រាជធានីភ្នំពេញ​អាណត្តិ​ទី១​

ភ្នំពេញ ១៩ មីនា ២០១៤៖ កិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិ១ ត្រូវបានបើកកិច្ចប្រជុំ នាព្រឹក ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ…

ភ្នំពេញ ១៩ មីនា ២០១៤៖ កិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិ១ ត្រូវបានបើកកិច្ចប្រជុំ នាព្រឹក ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងជាប្រធាន អង្គប្រជុំព្រមទាំងមានការអញ្ជើញ ចូលរួមពីលោកអភិបាលរងរាជធានីភ្នំពេញ លោកនាយក នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ លោកនាយក លោកស្រីនាយិកាទីចាត់ការ និងប្រធានមន្ទីរ-អង្គភាពជុំវិញរាជធានីភ្នំពេញ។ 

ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សានេះមានការពិនិត្យ និងអនុម័តខ្លឹមសារមួយចំនួនដូចជា បានអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៥៦ អាណត្តិទី១ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ដោយសម្លេងគាំទ្រ ១៨ លើ ១៨ ឯកភាពតាមខ្លឹមសារដើម នៃសេចក្តី ព្រាងទាំងស្រុង ក្រុមប្រឹក្សារាជធានីភ្នំពេញបានស្តាប់របាយការណ៍រីកចំរើនក្នុងខែកុម្ភៈ នៃការអនុវត្តផែនការសកម្មភាពសំខាន់ៗ រយៈពេល៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០១៤ របស់រដ្ឋបាលរាជធានីភ្នំពេញ បានអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ដោយសម្លេងគាំទ្រ ១៧/១៨ សម្លេង  ដោយបានឯកភាពតាមខ្លឹមសារដើមនៃសេចក្តីព្រាង ទាំងស្រុង។

 

អង្គប្រជុំក៏បានសំណូមពរស្នើសុំ និងលើកឡើងនូវបញ្ហាមួយចំនួនជូនដល់គណៈអភិបាលរាជធានីភ្នំពេញដែលមានដូចជា ស្នើអោយ ជួយពន្លឿនការងារច្រកចេញ-ចូលតែមួយ នៅតាមបណ្តាខណ្ឌទាំង៩ ឱ្យបានឆាប់រហ័ស ធ្វើការកែសម្រួលភ្លើងស្តុបនៅតាមផ្លូវ សំខាន់ៗមួយចំនួនដើម្បីជៀសវាងការកកស្ទះចរាចរណ៏ ។

 

ឆ្លើយតបនឹងការលើកឡើងខាងលើ ឯកឧត្តម សេង រតនៈ អភិបាលរង និងជាតំណាង ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានបកស្រាយ និងបំភ្លឺជូនអង្គប្រជុំបានជ្រាបពីចំណាត់ការកន្លងមក និងនៅពេលខាង មុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ។

 

នាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សមាជិក សមាជិកាដែល មានវត្តមានក្នុងអង្គប្រជុំ ហើយក៏បានជំរាបជូនអង្គប្រជុំពីការកំណត់កាលបរិច្ឆេទកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ ២០១៤ នៅសាលប្រជុំដដែល។ 

ដកស្រង់ចេញពីគេហទំព័ររាជធានីភ្នំពេញ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់