កិច្ចប្រជុំ​បូក​សរុប​របាយការណ៍​លទ្ធផល​នៃ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ប្រចាំឆ្នាំ​២០១៤

ព្រះសីហនុ ១៨ ធ្នូ ២០១៤៖ រដ្ឋបាលសាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពប្រចាំឆ្នាំ២០១៤ កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៤ នៅសាលប្រជុំតូចនៃសាលាខេត្តព្រះសីហនុ។

ព្រះសីហនុ ១៨ ធ្នូ ២០១៤៖ រដ្ឋបាលសាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពប្រចាំឆ្នាំ២០១៤ កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៤ នៅសាលប្រជុំតូចនៃសាលាខេត្តព្រះសីហនុ។

 

កិច្ចប្រជុំនេះមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ទីរអង្គភាពដែលពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រះសីហនុ។

 

ក្នុងកិច្ចប្រជុំនោះ លោកស្នងការរងទទួលបន្ទុកផ្នែកភូមិ ឃុំ មានសវត្ថិភាពបានធ្វើសេចក្តីរាយការណ៍ស្តីពី លទ្ធផលដែលបានអនុវត្តកន្លងមក ជួនអង្គប្រជុំទាំងមូលស្តីពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ .ការផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព លទ្ធផលបង្ក្រាបបានបទល្មើស ការផលិតចែកចាយគ្រឿងញៀនខុសច្បាប់ ការជួញដូរស្តី្រ និងកុមារ អំពើហិង្សានៅក្នុងគ្រួសារ និងការបង្ក្រាបក្មេងទំនើង។

 

ឯកឧត្តមអភិបាលខេត្តក៏បានមានមតិផ្តាំផ្ញើរ ដល់អង្គប្រជុំទាំងមូលផងដែរថាការមានវត្តមានរបស់ឯកឧត្តមថ្ងៃនេះ  ដោយសារអស់លោកជួយគាំទ្រសហការ ការពារ ហើយឯកឧត្តមបានសង្កត់ធ្ងន់ផងដែរទៅលើបញ្ហាបរិស្ថាន ការសំអាត ក្រុងព្រះសីហនុទាំងមូល អោយប្រជាពរដ្ឋត្រូវជួយសំអាតទាំងអស់គ្នា ហើយទប់ស្កាត់រាល់ល្បែងស៊ីសង ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ ៤ គឺត្រូវស្រង់យកឈ្មោះអ្នកបើកបរកុងតាន័រអោយបានអស់ បើកុងតឺន័រនោះចាស់គួរកុំអោយធ្វើចរាចរណ៍លើផ្លូវថ្នល់តែម្តង។ 

 

ចំពោះបញ្ហាសំណង់អណាធិបតេយ្យ ឯកឧត្តមបានលើកផងដែរថា មន្ទីរដែនដីនគររូបនីយកម្មត្រូវពិនិត្យអោយម៉ត់ចត់ ជាពិសេសការសាងសង់សំយាបមកលើផ្លូវសាធាណៈ ហើយមិនត្រូវពឹងផ្អែកលើច្រកចេញចូលតែមួយទេ។ ឯកឧត្តមបានបន្ថែមថា នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤ នឹងរៀបចំរថយន្តពីរ គ្រឿងដើម្បីដឹកប្រជាពលរដ្ឋដែលរស់នៅស្ពានឆេះទៅមើលដីដែលអាជ្ញាធរបានរៀបចំដីសម្បទានសង្គមកិច្ចជូនក្នុងស្រុកស្ទឹងហាវ។

 

ឯកឧត្តមបានជំរាបដល់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ត្រូវអំពាវនាវដល់ភ្ញៀវ ដែលនឹងត្រូវមកលេង បុណ្យឆ្លងឆ្នាំសកលខាងមុខនេះ ត្រូវចេះអនាម័យ នៅពេលពួកគាត់បានបរិភោគនៅតំបន់សាធាណៈ នៅក្រោមដើមឈើ និងតាមមាត់សមុទ្រជាដើម។

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តព្រះសីហនុ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់