អគ្គនាយកបច្ចេកទេសសុខាភិបាល ជំរុញពិនិត្យ​ឲ្យ​បាន​ហ្មត់​ចត់ គុណ​ភាព​ឱសថ មុន​នឹង​សម្រេច​ផ្តល់​ចុះ​ទិដ្ឋា​ការ និង​បញ្ជិ​កា​ឱសថ

ភ្នំពេញ ១១ កញ្ញា ២០១៥៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នេះ នៅទីស្តីការក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំ គណ:កម្មការទិដ្ឋាការ និងបញ្ជិកាឱសថ ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានគណ:កម្មការនេះ ដើម្បីពិភាក្សាលើបញ្ហាចុះទិដ្ឋាការ និងបញ្ជិកាឱសថ។

លោកស្រីបានជំរុញការ យកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ ក្នុងការពិនិត្យគុណភាពឱសថ មុននឹងសម្រេចផ្តល់ចុះទិដ្ឋាការ បញ្ជិការមុខឱសថណាមួយដែល ស្នើសុំដោយក្រុមហ៊ុន និងត្រូវបន្តតាមដាន គុណភាពឱសថទាំងអស់ ទៅតាមលក្ខណ:បច្ចេកទេស អនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ ដែលមានជាធរមាន។

សមាសភាពចូលរួមកិច្ចប្រជុំនេះមាន លោកប្រធាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន មន្រ្តីនាយកដ្ឋាននេះ លោកប្រធានមជ្ឍមណ្ឌលជាតិ មន្ទីរពិសោធន៍និងមន្រី្តជំនាញ ផ្នែកពាក់ព័ន្ធ និងតំណាងលោកគ្រូពេទ្យដែលជា អ្នកប្រើប្រាស់ផ្តល់ការព្យាបាល នៅតាមបណ្តាមន្ទីរពេទ្យជាតិ សរុប២២នាក់៕

ប្រភពៈ Fresh News

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់