ពិធី​ប្រគល់​គ្រឿង​ឥស្សរិយ​យស​សហ​មេត្រី ថ្នាក់​ធិប​ឌិន្ទ ជូន​លោក​ស្រី Fiona Ramsey ដែលជាលេខាទី១ និង​ជា​ប្រធាន​ផ្នែក​សហ​ប្រតិបត្តិ​ការណ៍​របស់​សហភាព​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជា

ភ្នំពេញ ២៨ កក្កដា ២០១៧៖ ពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកស្រី Fiona Ramseyនៅ រសៀល ថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៧ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកស្រី Fiona Ramsey ដែលជាលេខាទី១ និងជាប្រធានផ្នែកសហប្រតិបត្តិការណ៍របស់សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។ 

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចុះហត្ថលេខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ បានសម្រេចប្រគល់ជូនគ្រឿងឥស្សរិយយស ថ្នាក់ធិបឌិន្ទ ជូនលោកស្រី Fiona Ramsey ដែលជាលេខាទី១ និងជាប្រធានផ្នែកសហប្រតិបត្តិការណ៍របស់សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកស្រី Fiona Ramsey ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងស្មារតី រួមចំណែកក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ ឯកឧត្ដមបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១២រហូតមកដល់ពេលនេះ លោកស្រី Fiona Ramsey បានចូលរួមផ្ដល់យោបល់ និងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ហើយជាលទ្ធផលកម្ពុជាបាននិងកំពុងឈានទៅមុខលើកំណែទម្រង់នេះ។ 

ថ្លែងនៅក្នុងពិធីនេះផងដែរ លោកស្រី Fiona Ramsey បានសម្ដែងការរីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងសហការីរបស់ លោកស្រី ដែលបានគាំទ្រលោកស្រីក្នុងការបំពេញការងារទទួលបាន ជោគជ័យនាពេលកន្លងមក។ 

លោកស្រីបានគាំទ្រចំពោះការលើកឡើងរបស់ ឯកឧត្ដម សក់ សេដ្ឋា ពីការរីកចម្រើនរបស់កម្ពុជាក្នុង ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ហើយលោកស្រីបានបន្ថែមថា ទោះបីជាលោកស្រីត្រូវត្រឡប់ទៅបំពេញការងារនៅប្រទេសផ្សេងក៏ដោយ លោកស្រីក៏នឹងនៅតែ បន្តកិច្ចសហការ និងទាក់ទងជាមួយសហការីរបស់លោកស្រី ដើម្បីបន្តពិនិត្យមើលពីការរីកចម្រើន បន្ថែមទៀតនៃកំណែទម្រង់នេះ។ 

លោកស្រី Fiona Ramsey នឹងបញ្ចប់បេសកកម្មនៅក្នុងប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ និងត្រូវត្រឡប់ទៅបំពេញការងារនៅទីក្រុងប្រុចស៊ែល។

គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ជាគ្រឿងឥស្សរិយយសធំទីពីរបន្ទាប់ពីមេដាយជាតូបការ។ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នៃ១៨៦៤ ដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ព្រះសុវណ្ណកោដ្ឋ ក្នុងគោលបំណងបំពាក់ជូនវីរៈជនដែលមានស្នាដៃខ្ពស់ចំពោះប្រទេសកម្ពុជា។ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាមាន៥ថ្នាក់ គឺថ្នាក់មហាសេរីវឌ្ឍន៍ ថ្នាក់មហាសេនា ថ្នាក់ធិបឌិន្ទ ថ្នាក់សេនា និងថ្នាក់អស្សប្ញទ្ធិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់