អភិបាល​ក្រុង​សៀមរាប៖ រដ្ឋបាលដែល​មានវិជ្ជាជីវៈជារដ្ឋបាលបម្រើពលរដ្ឋពិត មានយន្តការតាមដាន ត្រួត​ពិនិត្យតាម​​ស្តង់​ដារ

សៀមរាប ២៩ មិថុនា ២០១៦៖ រដ្ឋបាលមួយ ដែលមានវិជ្ជាជីវៈ គឺជារដ្ឋបាល ដែលបានបម្រើប្រជាពលរដ្ឋពិតប្រាកដ ហើយត្រូវមានយន្តការក្នុងការតាមដាន ត្រួតពិនិត្យឲ្យមានលក្ខណៈស្តង់ដារ មិនមែនជាការវាយតម្លៃតាមរយៈពាក្យសម្ដី តាមការស្រមើស្រម៉ៃ និងតាមរយៈបុគ្គល។

លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប ខេត្តសៀមរាប

 

សៀមរាប ២៩ មិថុនា ២០១៦៖ រដ្ឋបាលមួយដែលមានវិជ្ជាជីវៈគឺជារដ្ឋបាលដែលបានបម្រើប្រជាពលរដ្ឋពិតប្រាកដហើយត្រូវមានយន្តការក្នុងការតាមដាន ត្រួតពិនិត្យឲ្យមានលក្ខណៈស្តង់ដារ មិនមែនជាការវាយតម្លៃតាមរយៈពាក្យសម្ដី តាមការស្រមើស្រម៉ៃ និងតាមរយៈបុគ្គល។ នេះជាការលើកឡើងរបស់ លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាក្រុងសៀមរាប។

 

ក្នុងនាមក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោក សូរ ប្លាតុង មានការសប្បាយរីករាយដែលបានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តជ្រើសរើសក្រុងសៀមរាបដើម្បីធ្វើការបណ្ដុះបណ្ដាលប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ ទៅកាន់មន្រ្តីរបស់ខ្លួនក្នងគោលបំណងពង្រឹងសមត្ថភាព និងជួយសម្រួលដល់ការងាររដ្ឋបាលក្រុងឲ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។

 

លោក សូរ ប្លាតុង បន្តថា វគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់ដែលជាធាតុចូលជួយរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្រុងសៀមរាប ឲ្យទទួលបានភាពជោគជ័យ ក្នុងការបំពេញភារកិច្ច។ រដ្ឋបាលក្រុងសៀមរាបបានចូលរួមអនុវត្តមុខងារ និងភារកិច្ចជាច្រើន ធ្វើយ៉ាងណាដើម្បី៖

  • អនុវត្តឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
  • បម្រើសេវាទាំងអស់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យមានប្រសិទ្ធភាព តម្លាភាព និងរហ័សដើម្បីកាត់បន្ថយភាពក្រីក្រ

 

បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះលោកអភិបាលក្រុងសៀមរាបសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំរដ្ឋបាលក្រុង និងទទួលបាននូវមេរៀនថ្មីៗដែលជាមូលដ្ឋានក្នុងការវាយតម្លៃឲ្យចំទិសដៅចៀសវាងការវាយតម្លៃដោយពុំមានសូចនាករច្បាស់លាស់។

 

លោកអភិបាលបានប្តេជ្ញាចិត្តអនុវត្តប្រព័ន្ធនេះឲ្យបានលទ្ធផលល្អ ហើយលោកក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំនៅក្រុងសៀមរាបទាំងអស់ បញ្ជ្រាបការយល់ដឹងពីប្រព័ន្ធនេះ ទៅដល់ការិយាល័យរៀងៗខ្លួនដើម្បីជួយឲ្យរដ្ឋបាលក្រុងទាំងមូលមានភាពងាយស្រួល និងល្អប្រសើរបន្ថែមទៀត។

 

វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីអភិបាលក្រុង អភិបាលរងក្រុង សមាជិកក្រុមប្រឹក្សា ប្រធានការិយាល័យនិងមន្រ្តីរដ្ឋបាលក្រុង ទីប្រឹក្សាកម្មវិធីជាតិថ្នាក់ក្រុង និង សម្របសម្រួលដោយទីប្រឹក្សាអភិវឌ្ឍសមត្ថភាពខេត្ត មន្ត្រីរដ្ឋបាលខេត្ត មន្រ្តីព័ត៌មានវិទ្យាខេត្ត និងមន្រ្តីលេខាធិការដ្ឋានគ.ជ.អ.ប៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់