សិក្ខា​សាលា​​ផ្សព្វ​ផ្សាយ​ថ្នាក់​តំបន់ ព្រះ​រាជ​ក្រឹត្យ​ស្ដីពី​លក្ខ​ន្តិកៈ​​ដោយឡែក​សម្រាប់​បុគ្គលិក​រដ្ឋ​​បាល ថ្នាក់​ក្រោម​ជាតិ នៅ​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ ២៦ សីហា ២០១៦៖ ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្តព្រះសីហនុ ប្រមាណជា២០០នាក់។

 

ព្រះសីហនុ ២៦ សីហា ២០១៦៖ ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នា ក់ក្រោមជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្តព្រះសីហនុ ប្រមាណជា២០០នាក់។

 

ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលា ដោយបានគូសបញ្ជាក់ពីក្របខណ្ឌគតិយុត្តក្នុងការរៀបចំព្រះរាជក្រឹត្យ ខ្លឹមសាររួមនៃព្រះរាជក្រឹត្យ គោលបំណង គោលដៅ និងវិសាលភាពនៃព្រះរាជក្រឹត្យ និងខ្លឹមសារសំខាន់ៗនៃព្រះរាជក្រឹត្យមួយចំនួន ជូនអង្គសិក្ខាសាលាបានយល់ដឹង និងទុកជាបទពិសោធន៍សម្រាប់អនុវត្តព្រះរាជក្រឹត្យនេះ។

 

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមឡើងវិញពីភារកិច្ចសំខាន់មួយរបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នោះគឺការដំឡើងថ្នាក់ ឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិល ដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធិ និងផលប្រយោជន៍ពេញលេញ ពីការខិតខំបំពេញការងាររបស់ខ្លួន៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងមុខងារសាធារណៈ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់