វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ការ​តាម​ដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​គម្រោង​អភិវឌ្ឍន៍

កណ្តាល ១៥ កក្កដា ២០១៥៖ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សា និងមន្រ្តីអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្ត សាលាខេត្តកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ខេត្ត កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នៅសាលាខេត្តកណ្តាល…

 

កណ្តាល ១៥ កក្កដា ២០១៥៖ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សា និងមន្រ្តីអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្ត សាលាខេត្តកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ខេត្ត កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នៅសាលាខេត្តកណ្តាល។

 

អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ដោយ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៏ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ ក្នុងការជួយពង្រឹងបន្ថែមឲ្យសមាជិកក្រុមប្រឹក្សាខេត្ត បានយល់ដឹងអំពីគោលបំណងសំខាន់ៗ នៃដំណើការក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍របស់ខេត្ត ដែលសមាជិកក្រុមប្រឹក្សាខេត្ត បានទទួលតាមការបែងចែក ការទទួលខុសត្រូវរួចហើយនោះ។

ប្រយោជន៍មួយផ្សេងទៀតដែលឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា គឺអាចធ្វើការបកស្រាយពន្យល់ និងបំភ្លឺរាល់ចម្ងល់របស់ប្រជាពលរដ្ឋ ចំពោះគោលនយោបាយរដ្ឋាភិបាលអំពីការសំរេចចិត្ត ការប្រើប្រាស់ធនធាន និងអាចជួយកែលំអរ ការគ្រប់គ្រង និងការធ្វើសេចក្តីសំរេចចិត្តតាមរយៈការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ ដូច្នេះក្រុមប្រឹក្សាខេត្ត អាចដឹងអំពីបញ្ហានានាដែលកើតមានឡើង នៅក្នុងអំឡុងពេលអនុវត្តគម្រោង និងអាចមានវិធានការដោះស្រាយ បញ្ហាទាំងនោះបានទាន់ពេលវេលា។ 

 

ឯកឧត្តម នួន ផា បានបន្តទៀតថា ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សា អាចរៀនសូត្រនឹងទទួលបាននូវបទពិសោធន៍ក្នុងការអនុវត្តបានល្អ នឹងមិនបានល្អ ឫកំហុសឆ្គងកន្លងមក សម្រាប់រៀបចំការអនុវត្តគម្រោងឲ្យមានគុណភាពកាន់តែល្អ មានប្រសិទ្ធភាព និងអាចអោយអ្នកអនុវត្ត គិតគូរបានគ្រប់ជ្រុងជ្រោយ ពង្រឹងការបំពេញតួនាទី និងភារៈកិច្ច ព្រមទាំងពង្រឹងការចូលរួមរបស់អ្នកពាក់ព័ន្ធបន្ថែមទៀត៕

 កដស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់