ប្រធាន​ក្រុម​ប្រឹក្សាក្រុងច្បារមន៖ ប្រព័ន្ធ M&E ថ្មី ជួយ​សម្រួល​ដល់​ការងារ​រដ្ឋបាល​ក្រុង

ក្រុងច្បារមន-កំពង់ស្ពឺ ០៧ កក្កដា ២០១៦៖ លោក អ៊ូច សំអឿន ប្រធានក្រុមប្រឹក្សាក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌជាប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលអាចជួយសម្រួល ដល់ការអនុវត្តការងាររដ្ឋបាលក្រុងច្បារមន ឲ្យកាន់តែ…

លោក អ៊ូច សំអឿន ប្រធានក្រុមប្រឹក្សាក្រុងច្បារមន ខេត្តកំពង់ស្ពឺ

 

ក្រុងច្បារមន-កំពង់ស្ពឺ ០៧ កក្កដា ២០១៦៖ លោក អ៊ូច សំអឿន ប្រធានក្រុមប្រឹក្សាក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ប្រព័ន្ធតាដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌជាប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលអាចជួយសម្រួលដល់ការអនុវត្តការងាររដ្ឋបាលក្រុងច្បារមនឲ្យកាន់តែមានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាព។

 

លោក អ៊ូច សំអឿន លើកឡើងដូច្នេះនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃព្រឹកទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

 

លោក អ៊ូច សំអឿន លើកឡើងថា៖ “គ្រប់វគ្គបណ្ដុះបណ្ដាលទាំងអស់សុទ្ធតែមានសារៈសំខាន់ដល់មន្រ្តីរាជការ ថ្នាក់ដឹកនាំដើម្បីបង្កើនសមត្ថភាពអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព”។

 

លោកប្រធានក្រុមប្រឹក្សាក្រុងបានបន្តថា ការងារដែលរដ្ឋបាលក្រុងច្បារមនបានអនុវត្តកន្លងមកទទួលបានផលជាវិជ្ជមានខ្លះ និងផលជាអវិជ្ជមានខ្លះ ដូច្នេះហើយរដ្ឋបាលក្រុងចង់បង្កើនគុណភាពក្នុងការអនុវត្តការងារតាមរយៈប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

 

លោកប្រធានក្រុមប្រឹក្សាក្រុងស្នើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់តាមដានរាល់ខ្លឹមសារឯកសារ ជាពិសេសការធ្វើបទបង្ហាញពាក់ព័ន្ធកិច្ចការងារអ្វីដែលមិនទាន់ច្បាស់អាចលើកជាសំណួរ ដើម្បីបងើ្កនចំណេះដឹង ក៍ដូចជាធ្វើការផ្សព្វផ្សាយទៅដល់មន្រ្តីរបស់យើងបានស្វែងយល់ន្ថែម។

 

វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីក្រុមប្រឹក្សា នាយករងរដ្ឋបាលខេត្ត នាយករដ្ឋបាលក្រុង និងមន្រ្តីរដ្ឋបាលក្រុង៕ NCDDS

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់