សិក្ខាសាលាអន្តរជាតិ​ ស្តីពី​​ការ​​កសាង​​ភាព​​ធន់​ និង​​ការ​​បន្សុំា​​នឹង​​ការ​​ប្រែប្រួល​​អាកាសធាតុ​​តាម​​រយៈ​​រដ្ឋបាល​​ថ្នាក់​​ក្រោម​​ជាតិ​​

;សៀមរាប ៣ វិច្ឆិកា ២០១៥៖ សិក្ខាសាលាអន្តរជាតិស្តីពីការកសាងភាពធន់នឹងការបន្សុំាការប្រែប្រួលអាកាសធាតុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (LoCAL) ដើម្បីចែករំលែកបទពិសោធន៍ពីការអនុវត្តដំណើរការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគម្រោងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុតាមរយៈប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ របស់អង្គការសហប្រជាជាតិសម្រាប់មូលនិធិអភិវឌ្ឍន៍ (UNCDF)…

សៀមរាប ៣ វិច្ឆិកា ២០១៥៖ សិក្ខាសាលាអន្តរជាតិស្តីពីការកសាងភាពធន់នឹងការបន្សុំាការប្រែប្រួលអាកាសធាតុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (LoCAL) ដើម្បីចែករំលែកបទពិសោធន៍ពីការអនុវត្តដំណើរការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគម្រោងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុតាមរយៈប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ របស់អង្គការសហប្រជាជាតិសម្រាប់មូលនិធិអភិវឌ្ឍន៍ (UNCDF)។

 

សិក្ខាសាលាថ្នាក់អន្តរជាតិនេះ ត្រូវបានរៀបចំដោយអង្គការ UNCDF ប្រចាំនៅទីក្រុងបាំងកក ប្រទេសថៃ និងប្រចាំនៅកម្ពុជា ដោយមានកិច្ចសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការចូលរួមពីបណ្ដាប្រទេសដែលអនុវត្តគម្រោង LoCAL ប្រមាណ១៧ប្រទេស ចាប់ពីថ្ងៃទី២-៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅខេត្តសៀមរាប។

 

សិក្ខាកាមក្នុងសិក្ខាសាលាក៏ បានធ្វើទស្សនកិច្ចទៅខេត្តបាត់ដំបងពិនិត្យមើលលទ្ធផលគម្រោង LGCC-II ដែលបានអនុវត្តក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង តាំងពីឆ្នាំ២០១៤ មក។

 

សិក្ខាសាលាថ្នាក់ជាតិនេះ មានការអញ្ជើញជាអធិបតី ដោយឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកស្រី Judith Karl នាយកប្រតិបត្តនៃអង្គការ UNCDF ឯកឧត្តម យិន គឹមសៀន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមពីបណ្តាប្រទេសមួយចំនួនដែលអនុវត្តគម្រោង LoCAL រដ្ឋបាលខេត្តបាត់ដំបង និងខេត្តតាកែវ ដែលអនុវត្តគម្រោងLGCC-II  បុគ្គលិកលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការ UNCDF ដែលសរុបប្រមាណ៩០នាក់៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់