ការ​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ខេត្ត​តាកែវ​

តាកែវ ៦ មិថុនា ២០១៤៖  បន្ទាប់ពីបានចុះពិនិត្យការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាល២ (LGCCII) នៅខេត្តបាត់ដំបងរួចមក ក្រុមការងារគម្រោង LGCCII នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងតំណាងអង្គការ UNCDF បានបន្តចុះពិនិត្យការអនុវត្ត គម្រោង LGCCIIនៅខេត្តតាកែវ បន្តទៀត ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២-៦ ខែមិថុនា ឆ្នាំ២០១៤។

 

តាកែវ ៦ មិថុនា ២០១៤៖  បន្ទាប់ពីបានចុះពិនិត្យការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាល២ (LGCCII) នៅ

ខេត្តបាត់ដំបងរួចមក ក្រុមការងារគម្រោងLGCCII នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងតំណាងអង្គការ UNCDF បានបន្តចុះពិនិត្យការអនុវត្តគម្រោង

LGCCII នៅខេត្តតាកែវ បន្តទៀត ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២-៦ ខែមិថុនា ឆ្នាំ២០១៤។

 

ការចុះត្រួតពិនិត្យគម្រោងនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពគម្រោង បញ្ហាប្រឈមនានាដែលបានកើតមានដើម្បីរួមគ្នាធ្វើការ

ដោះស្រាយ ជាពិសេសត្រួតពិនិត្យគុណភាពរបស់គម្រោងសំដៅធ្វើឲ្យគម្រោងទាំងនោះមានគុណភាពខ្ពស់ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

ស្របតាមលក្ខណវិនិច្ឆ័យដែលបានកំណត់។

 

លោកសរ កុសល តំណាងប្រចាំប្រទេសរបស់អង្គការUNCDF នៅក្នុងជំនួបជាមួយក្រុមការងារគម្រោងLGCCII ថ្នាក់ក្រុង ស្រុក ក្រុមប្រឹក្សាឃុំគោលដៅ

និងអ្នកពាក់ព័ន្ធ បានប្រាប់ពីគោលបំណងរួមនៃការចុះពិនិត្យការអនុវត្តគម្រោងដោយបានលើកឡើងថា នេះមិនមែនជាការចុះធ្វើអធិការកិច្ចដើម្បីស្វែងរក

កំហុសឆ្គងនោះទេ តែវាជារឿងធម្មតានៃការអនុវត្តគម្រោងដែលតម្រូវឲ្យមានការចុះពិនិត្យជាប្រចាំដើម្បីសិក្សាពីវឌ្ឍនភាព និងស្វែងរកបញ្ហាប្រឈម

នានាដើម្បីរួមគ្នាធ្វើការដោះស្រាយ។

 

លោកសរ កុសល បានជូនដំណឹងស្ដីពីដំណើរទស្សនៈកិច្ចរបស់ក្រុមវាយតម្លៃគម្រោងឯករាជអន្តរជាតិ ដើម្បីសិក្សាវាយតម្លៃពាក់កណ្ដាលអាណត្តិ

កាអនុវត្តគម្រោងLGCCII នៅខេត្តគោលដៅទាំងពីរ គឺខេត្តតាកែវ និងខេត្តបាត់ដំបង នៅខែកក្កដាខាងមុខនេះ។ លទ្ធផលនៃការវាយតម្លៃនោះ នឹងជា

មូលដ្ឋានមួយសម្រាប់ម្ចាស់ជំនួយនានាក្នុងការសម្រេចចិត្តធ្វើការបន្តជំនួយបន្ថែមទៀត។ 

 

លោកបានសំណូមពរដល់ក្រុមការងារទាំងអស់ត្រូវខិតខំសហការគ្នាអនុវត្តគម្រោងឲ្យកាន់តែល្អប្រសើរបន្តទៀត សំដៅអនុវត្តគម្រោងឲ្យមាន

ប្រសិទ្ធភាពខ្ពស់។

 

ក្នុងដំណើរចុះត្រួតពិនិត្យការអនុវត្តគម្រោងនេះ ក្រុមការងារបានចុះពិនិត្យការអនុវត្តការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងស្រុកគោលដៅ

ទាំងបីរួមមានស្រុកបូរីជលសារ៖ គម្រោងជួសជុលផ្លូវលំក្រាលគ្រួសសឃុំ គោកពោធិ៍ គម្រោងជួសជុលផ្លូវលំក្រាលគ្រួសស ឃុំដូងខ្ពស់ គម្រោងសាងសង់

ទីទួលសុវត្ថិភាព ឃុំកំពង់ក្រសាំង ស្រុកបាទី៖ គម្រោងស្តាប្រឡាយ ឃុំក្រាំងធ្នង់ គម្រោងស្តាប្រឡាយឃុំត្នោត គម្រោងស្តាប្រឡាយឃុំត្រពាំងសាប

និងនៅក្រុងដូនកែវរួមមាន៖ គម្រោងស្តាប្រឡាយសង់ស្ថានីយបូមទឹក សង្កាត់រកាក្រៅ និងគម្រោងជួសជុលផ្លូវលំសង្កាត់បារាយណ៍។

 

លោក នាក់ សុខរឿន ប្រធានក្រុមប្រឹក្សា ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារបានជម្រាបជូនក្រុមការងារថា កន្លងទៅក្នុងឆ្នាំ២០១៣ គម្រោង LGCCII

បានគាំទ្រដល់គម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុរបស់ឃុំ លើគម្រោងសាងសង់ទីទួលសុវត្ថិភាពមួយកន្លែង ដែលបច្ចុប្បន្នក្រុមហ៊ុនទទួលការ

អនុវត្តបានប្រមាណ៥០%ហើយ។ ហើយឆ្នាំ២០០៤នេះ ឆ្លងតាមសិក្ខាសាលាចាត់អាទិភាពគម្រោងកន្លងមក គម្រោងសាងសង់សាលារៀន១ខ្នង

មាន២បន្ទប់សាងសង់ខ្ពស់ផុតពីទឹក របស់ឃុំត្រូវបានបោះឆ្នោតជាប់ជាគម្រោងអាទិភាពនិងទទួលការគាំទ្រពីគម្រោង LGCCII បន្ថែមទៀត។

 

លោកប្រធានក្រុមប្រឹក្សាឃុំ ក៏បានជម្រាបពីវឌ្ឍនភាពនានា និងបញ្ហាដែលឃុំជួបប្រទះក្នុងការអនុវត្តគម្រោងសាងសង់ទីទួលសុវត្ថិភាព

និងបានចុះពិនិត្យការដ្ឋានសាងសង់ដោយផ្ទាល់ផងដែរ។ 

 

ក្នុងទឹកមុខញញឹមរីករាយ លោកអ៊ំ យ៉ន ជាប្រជាពលរដ្ឋដែលរស់នៅចម្ងាយប្រមាណ៣០ម៉ែត្រ ពីទីតាំងគម្រោងសាងសង់ទីទួលសុវត្ថិភាព

នៅឃុំកំពង់ក្រសាំង បានសំដែងអារម្មណ៍សប្បាយរីករាយដែលទទួលបានទីទួលសុវត្ថិភាពនេះ។ លោកបានបញ្ជាក់ពីការលំបាកដែលតែងកើតមានក្នុង

កំឡុងពេលទឹកជំនន់ម្ដងៗ ពិសេសពិបាកស្វែងរកទីទួលសុវត្ថិភាពបញ្ចៀសពីទឹកជំនន់ សម្រាប់ស្នាក់នៅ ទុកដាក់សម្ភារៈ និងសត្វពាហណៈ។

 

ដោយសារទីទួលសុវត្ថិភាពនោះស្ថិតនៅជិតសាលារៀនផងនោះ លោកអ៊ំ យ៉ន យល់ឃើញថា វាអាចនឹងផ្ដល់ជាទីធ្លាសមស្របសម្រាប់សិស្សានុសិស្ស

លេងកម្សាន្តទាំងនៅរដូវប្រាំង និងរដូវវស្សា។ លោកអ៊ំ ក៏មានបំណងឲ្យឃុំ ពង្រីកការសាងសង់ទីទួលនេះបន្ថែមទៀតនៅថ្ងៃខាងមុខ ហើយលោកអ៊ំ

សុខចិត្តបរិច្ចាគដី និងរុះរើលំនៅឋានចេញពីតាំងគម្រោងនោះ។

 

ឆ្លងតាមការចុះពិនិត្យការអនុវត្តគម្រោង LGCCII នៅខេត្តតាកែវនេះ ដោយក្រុមការងារបានជួបពិភាក្សា និងស្ដាប់បទបង្ហាញនានាពាក់ព័ន្ធវឌ្ឍនភាព

នៃការអនុវត្តគម្រោង និងបានដោះស្រាយបញ្ហាប្រឈមនានាដែលជាឧបសគ្គក្នុងការអនុវត្តគម្រោង ក្រុមការងារយល់ឃើញថា៖

 

– ការយល់ដឹងរបស់ថ្នាក់ស្រុក ក្នុងការអនុវត្តគម្រោងមានការរីកចម្រើន

– ឃុំ ស្រុក មានភាពជាម្ចាស់លើការគ្រប់គ្រង និងអនុវត្តគម្រោង

– មានកិច្ចសហការល្អរវាងឃុំ ស្រុក និងមន្ត្រីបច្ចេកទេស

– គម្រោងភាគច្រើនអនុវត្តតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ

– ម្ចាស់គម្រោងនីមួយៗ(ឃុំ) នឹងយកគំរូ (បច្ចេកទេស ហិរញ្ញវត្ថុ និងការគ្រប់គ្រងទូទៅ) នៃការអនុវត្តគម្រោង LGCCII ទៅអនុវត្តនៅក្នុងមូលនិធិឃុំ សង្កាត់

– ត្រូវពង្រឹងការទំនាក់ទំនងរវាងឃុំ ស្រុក ក្នុងការផ្លាស់ប្ដូរព័ត៌មានពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ទោះបីជាថ្នាក់ស្រុក ពុំទាន់បានទទួលការណែនាំពីតួនាទីរបស់ខ្លួនច្បាស់លាស់នៅឡើយ

– ជំរុញការលំហូរថវិកា និងកែសម្រួលនីតិវិធី ប្រព័ន្ធហិរញ្ញវត្ថុ ជាពិសេសពីនាយកដ្ឋានហិរញ្ញវត្ថុមូលដ្ឋាន មកថ្នាក់ឃុំ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់