ការ​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ខេត្ត​បាត់ដំបង

បាត់ដំបង ៣០ ឧសភា ២០១៤៖ ក្រុមការងារគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួល អាកាសធាតុដំណាក់កាល២ (LGCCII) នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងតំណាងអង្គការ UNCDF ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃ ២៦-៣០ ខែឧសភា ឆ្នាំ២០១៤ បានចុះត្រួតពិនិត្យការអនុវត្តគម្រោងLGCC ឆ្នាំ២០១៤ នៅស្រុកគោលដៅទាំងប្រាំនៅខេត្តបាត់ដំបង រួមមានស្រុកសំពៅលូន ស្រុកបវេល ស្រុកថ្មគោល ស្រុកមោងឬស្សី និងស្រុករុក្ខគិរី។

បាត់ដំបង ៣០ ឧសភា ២០១៤៖ ក្រុមការងារគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាល២ (LGCCII) នៃលេខាធិការដ្ឋាន

គ.ជ.អ.ប និងតំណាងអង្គការ UNCDF ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃ ២៦-៣០ ខែឧសភា ឆ្នាំ២០១៤ បានចុះ

ត្រួតពិនិត្យការអនុវត្តគម្រោងLGCC ឆ្នាំ២០១៤ នៅស្រុកគោលដៅទាំងប្រាំនៅខេត្តបាត់ដំបង រួមមានស្រុកសំពៅលូន ស្រុកបវេល ស្រុកថ្មគោល ស្រុក

មោងឬស្សី និងស្រុករុក្ខគិរី។

 

ការចុះត្រួតពិនិត្យគម្រោងនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលការរើកចម្រើន បញ្ហាប្រឈមនានាដែលបានកើតមាន ជាពិសេសត្រួតពិនិត្យ

គុណភាពរបស់គម្រោងសំដៅធ្វើឲ្យគម្រោងទាំងនោះមានគុណភាពខ្ពស់ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុស្របតាមលក្ខណវិនិច្ឆ័យ

ដែលបានកំណត់។

ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យគម្រោងនេះ ក្រុមការងារបានជួបប្រជុំជាមួយក្រុមការងារគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងអ្នកពាក់ព័ន្ធនានា

និងបានចុះពិនិត្យទីតាំងអនុវត្តគម្រោងជាក់ស្ដែងរួមមាន សំណង់ស្ពានបេតុងឃុំតាស្តា ស្រុកសំពៅលូន សំណង់ជួសជុលផ្លូវដី ពង្រីកទទឹង និងតម្លើង

កម្ពស់នៅឃុំបឹងប្រាំ ស្រុកបវេល សំណង់ស្ទាក់ទឹកឃុំអូរតាគី ស្រុកថ្មគោល គម្រោងស្តារប្រឡាយទឹកឃុំព្រៃត្រឡាច ស្រុករុក្ខគិរី គម្រោងទំនប់ការពារ

ទឹកជំនន់ឃុំជ្រោយស្តៅ ស្រុកថ្មគោល គម្រោងស្តារអាងស្តុកទឹក ឃុំគារ ស្រុកមោងឬស្សី។

 

ជារួម ការអនុវត្តគម្រោង LGCC នៅក្នុងស្រុកគោលដៅទាំងអស់បានអនុវត្តបានល្អប្រសើរ ដោយក្រុមការងារគម្រោងបានសហការអនុវត្តល្អទាំងថ្នាក់

ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ និងកិច្ចសហការរវាង អ្នកផ្ដល់សេវាបច្ចេកទេសឯកជន (TSC)។ ស្រុក និងឃុំ បានបង្ហាញពីភាពជាម្ចាស់របស់ខ្លួនក្នុងការ

អនុវត្តគម្រោង។ នេះជាការលើកឡើងរបស់លោក សរ កុសល មន្ត្រីបច្ចេកទេសនៃអង្គការUNCDF នៅក្នុងឱកាសបង្ហាញពីលទ្ធផលនៃការចុះពិនិត្យ

ការអនុវត្តគម្រោង។

 

លោក សរ កុសល ក៏បានបង្ហាញពីបញ្ហាប្រឈមដែលបានរកឃើញ វិធានការដែលត្រូវអនុវត្តបន្ត និងអនុសាសន៍នានាសំដៅឲ្យការអនុវត្តគម្រោង

ទទួលបានជោគជ័យស្របតាមលទ្ធផលរំពឹងទុក។

 

បន្ទាប់មកក្រុមការងារគម្រោង និងអ្នកពាក់ព័ន្ធទាំងអស់បានពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដែលបានកើតមាន ដែលក្នុងនោះ

បានលើកទឹកចិត្តដល់ក្រុងការងារគម្រោងLGCCII ថ្នាក់ខេត្តត្រូវបង្កើនការចុះពិនិត្យដល់ទីតាំងគម្រោងដែលកំពុងអនុវត្ត ដោយសហការជាមួយទីប្រឹក្សា

ហេដ្ឋារចនាសម្ព័ន្ធខេត្ត (PIA) TSC  និងម្ចាស់គម្រោង ដើម្បីធានាបាននូវគុណភាពអោយកាន់តែប្រសើរជាងមុនស្របនឹងគោលដៅគម្រោង។

 

គួរបញ្ជាក់ថា គម្រោង LGCCII ត្រូវបានគាំទ្រដោយមូលនិធិបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើលទ្ធផលនៃការអនុវត្ត (PBCR Grant)

ក្រោមកិច្ចសហការអនុវត្តដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

និងរដ្ឋបាលខេត្តគោលដៅចំនួនពីរគឺខេត្តតាកែវ និងខេត្តបាត់ដំបង។ 

 

ចំពោះខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៣ កន្លងទៅ គម្រោងLGCC បានគាំទ្រ១០០% លើគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន១២គម្រោង ហើយឆ្នាំ២០១៤នេះ

គម្រោងបានបន្តផ្ដល់ថវិកាបដិភាគគាំទ្រដល់ស្រុកគោលដៅចំនួន៣៥គម្រោងដែលក្នុងនោះគម្រោងហេដ្ឋារចនាសម្ព័ន្ធមានចំនួន១៩គម្រោង និង

គម្រោងសេវាកម្មចំនួន១៦គម្រោង៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់