គណៈប្រតិភូ​គម្រោង​រដ្ឋបាល​មូលដ្ឋាន​ និង​ការ​ប្រែប្រួល​អាកាសធាតុ LGCCII ធ្វើ​ទស្សនៈកិច្ច​សិក្សា​ ដក​ស្រង់​បទពិសោធន៍​នៅ​ខេត្ត​ព្រះវិហារ

ព្រះវិហារ ៤ មេសា ២០១៤៖ ក្រោមកិច្ចសហការ និងសម្របសម្រួលពីលេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលខេត្តព្រះវិហារ គណៈប្រតិភូគម្រោង LGCCII កាលពីថ្ងៃទី០១-០៤ ខែមេសា ឆ្នាំ២០១៤ បានធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ និងរៀនសូត្រអំពីបទពិសោធន៍ នៃការអនុវត្តគម្រោង…

ព្រះវិហារ ៤ មេសា ២០១៤៖ ក្រោមកិច្ចសហការ និងសម្របសម្រួលពីលេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលខេត្តព្រះវិហារ គណៈប្រតិភូគម្រោង

LGCCII កាលពីថ្ងៃទី០១-០៤ ខែមេសា ឆ្នាំ២០១៤ បានធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ និងរៀនសូត្រអំពីបទពិសោធន៍ នៃការអនុវត្តគម្រោង

បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់លើកម្ពស់ការគ្រប់គ្រងធនធានទឹកនិងការប្រកបរបរកសិកម្មចម្រុះ (NAPA-FU) នៅខេត្តព្រះវិហារ។

 

ក្នុងជំនួបសំដែងការគួរសមជាមួយឯកឧត្ដមអភិបាលខេត្ត និងថ្នាក់ដឹកនាំរដ្ឋបាល ខេត្តព្រះវិហារ  លោកគង់ ចាន់ថន ទីប្រឹក្សាផែនការ ការប្រែប្រួល

អាកាសធាតុរបស់គម្រោង LGCC II តំណាងគណៈប្រតិភូទស្សនៈកិច្ចសិក្សាបានជម្រាបពីគោលបំណង និងសមាសភាពក្រុមការងារ ដែល

អញ្ជើញមកពីខេត្តគោលដៅអនុវត្តគម្រោង LGCCIIចំនួនពីរ គឺខេត្តតាកែវ ខេត្តបាត់ដំបង តំណាងលេខាធិការដ្ឋានគ.ជ.អ.ប និងអង្គការUNCDF  ដែល

មានសមាសភាពសរុបចំនួន៤៥នាក់។ 

 

លោកគង់ ចាន់ថន បានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់ចំពោះការអនុវត្តទទួលបានជោគជ័យ  នៃគម្រោង NAPA-FU  នៅខេត្តព្រះវិហារកន្លងមក

ជាពិសេសលើការអនុវត្តបច្ចេកទេសដាំបន្លែ មិនប្រើប្រាស់ជីគីមី ថ្នាំពុលសម្លាប់សត្វល្អិត ការជ្រើសរើសពូជដំណាំ និងចិញ្ចឹមសត្វដែល មានលក្ខណ:

បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យដើម្បីទាញយកទឹកប្រើប្រាស់។

 

នៅក្នុងពិធីនោះដែរ ឯកឧត្ដម អ៊ំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានសំដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូគម្រោងLGCC II

នៅលើភូមិសាស្ត្រខេត្តព្រះវិហារ និងបានជូនពរឲ្យដំណើរទស្សនៈកិច្ចនេះទទួលបានផ្លែផ្កាតាមកម្មវិធីដែលបានគ្រោងទុក។

 

បន្ទាប់មកគណៈប្រតិភូបានស្ដាប់បទបង្ហាញពីដំណើរការនានានៃការអនុវត្តគម្រោង និងបានជួបសម្ភាសន៍ជាមួយក្រុមប្រឹក្សាឃុំ សហគមន៍ និង

កសិករគំរូ នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

 

ក្នុងទឹកមុខញញឹមរីករាយ លោកស្រី គុយ សាមឿន កសិករគំរូនៅភូមិទឹកក្រហម  និងជាកសិករឆ្នើម

ទទួលបានជ័យលាភជ័យលេខ១ ទូទាំងប្រទេសផ្នែកកសិកម្មចម្រុះឆ្នាំ២០១៤បានចែករំលែក

បទពិសោធន៍នានាពាក់ព័ន្ធនិងបច្ចេកទេសដាំដំណាំមិនប្រើប្រាស់ជីគីមី ចិញ្ចឹមសត្វ ការចងក្រងជា

សហគមន៍ប្រើប្រាស់ទឹក។

 

លោកស្រី គុយ សាមឿន បានប្រាប់គណៈប្រតិភូថា កន្លងមកគម្រោងបានជួយអប់រំ បណ្ដុះបណ្ដាល

ដល់លោកស្រីពីបច្ចេកទេសកសិកម្ម និងបានឧបត្ថម្ភជាពូជបន្លែ ផ្លែឈើ សត្វចិញ្ចឹម ឡជីវៈឧស្ម័ន និង

ក្នុងឆ្នាំ២០១២គម្រោងបាន ផ្ដល់ជាអណ្ដូងទឹកប្រើប្រាស់ពន្លឺព្រះអាទិត្យសម្រាប់ប្រើប្រាស់ក្នុងសហគមន៍

ចំនួន១៧គ្រួសារ។

 

លោកស្រី គុយ សាមឿន បន្តថាពីមុនតំបន់នេះជាទីតាំងខ្វះខាតទឹកខ្លាំង ជាពិសេសក្នុងរដូវប្រាំង តែក្រោយពីទទួលបានអណ្ដូងទឹកប្រើប្រាស់ថាមពល

ពន្លឺព្រះអាទិត្យ លោកស្រី និងប្រជាកសិករក្នុងភូមិមានភាពងាយស្រួល និងទទួលបានទឹកស្អាតប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំ។

 

លោកស្រី គុយ សាមឿន  បន្ថែមទៀតថា ដំណាំ បន្លែ ផ្លែឈើរបស់លោកស្រីទទួលបានផលច្រើនជាងមុនបន្ទាប់ពីអនុវត្តការដាំដុះតាមបែប

បច្ចេកទេស ហើយផលិតផលទាំងនោះងាយស្រួលក្នុងការលក់នៅលើទីផ្សារ ដោយមានឈ្មួញចាំទទួលយកទៅលក់បន្ត។ ក្នុងឆ្នាំ២០១៣  គ្រួសារ

លោកស្រីទទួលបានប្រាក់ចំណូលសរុបជាង២០ លានរៀល ដែលធ្វើឲ្យជីវភាពមានភាពធូរធារមួយកម្រិត។

 

បន្ទាប់ពីបានធ្វើទស្សនៈសិក្សារយៈពេលពីរថ្ងៃ លោក ចាន់ សារ៉ា អភិបាលរងស្រុករុក្ខគិរីបានយល់ឃើញថា ការអនុវត្តគម្រោង NAPA-FU កន្លង

មកគឺស្របតាមគោលដៅរបស់គម្រោង សំដៅសន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ការអនុវត្តកសិកម្មប្រភេទនេះ បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋ

មានភាពរីកចម្រើន កាត់បន្ថយការចំណាកស្រុក និងអំពើហិង្សាក្នុងគ្រួសារ។

លោកអ៊ំ ចាន់ សារ៉ា បានសន្យានឹងយកចំណេះដឹង មេរៀនបទពិសោធន៍ល្អៗដែលទទួលបានពីទស្សនកិច្ចសិក្សានេះទៅផ្សព្វផ្សាយបន្តនៅថ្នាក់ស្រុក

និងដាក់បញ្ចូលនូវទស្សនៈទាននៃការបន្ស៊ំការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគរបស់ឃុំ និងស្រុកស្របតាម

កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់