ពិធី​ចែក​ធុង​ចម្រោះ និង​ធុង​សំរាម​ដល់​ឃុំ​គោលដៅ​នៃ​រដ្ឋបាល​មូលដ្ឋាន​ និង​ការ​ប្រែប្រួល​អាកាស​ធាតុ ជំហានទី២​​​​

បាត់ដំបង ០៣ ឧសភា ២០១៧៖ ដើម្បីជាការបូកសរុបលទ្ធផលការងារគម្រោងគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ និងជំហានបន្ទាប់ពីការអនុវត្តគម្រោងដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំពិធីចែកធុងចម្រោះ និងធុងសំរាមដល់ឃុំគោលដៅ ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប…

 

បាត់ដំបង ០៣ ឧសភា ២០១៧៖ ដើម្បីជាការបូកសរុបលទ្ធផលការងារគម្រោងគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ និងជំហានបន្ទាប់ពីការអនុវត្តគម្រោងដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំពិធីចែកធុងចម្រោះ និងធុងសំរាមដល់ឃុំគោលដៅ ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៧ នៅសាលាស្រុកបវេល ខេត្តបាត់ដំបង។

 

មានប្រសាសន៍បូកសរុបលទ្ធផលការងារគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ ឯកឧត្ដម នី គឹមសាន ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានគូសបញ្ជាក់ថា៖ «គម្រោងបានចាប់ផ្ដើមការសាកល្បងបញ្ជ្រាបការបន្សាំការប្រែប្រួលអាកាសធាតុ ទៅក្នុងផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ លទ្ធផលនៃការសាកល្បងនេះត្រូវបានដាក់បញ្ចូលជាផ្លូវការទៅក្នុងសេចក្ដីណែនាំស្ដីពីការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។»

 

ឯកឧត្ដម នី គឹមសាន បានបន្តថា៖ «បន្ទាប់ពីគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ជំហានទី២ ត្រូវបានបញ្ចប់នៅឆ្នាំក្នុង២០១៦ ដៃគូរអភិវឌ្ឍន៍អង្គការ SIDA ប្រទេសស៊ុយអែត និងអង្គការ UNCDF ក៏បានបន្តការគាំទ្រគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលតភ្ជាប់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ ក្នុងទំហំថវិកាចំនួន១,៥០៦,៩៣៥ដុល្លារ៕»

 

ឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ផ្ដោតទៅលើការបន្សាំការប្រែប្រួលអាកាសធាតុថា ៖ ក្នុងខែមីនា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ និងក្រសួងផែនការបានធ្វើការអនុម័តលើសេចក្ដីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងសេចក្ដីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានដាក់បញ្ចូលនូវការបញ្ជ្រាបការបន្សាំនឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

 

ចុងបញ្ចប់ ឯកឧត្ដម សក់ សេដ្ឋា  បានបញ្ជាក់ថា៖ «ឥឡូវនេះ គម្រោងនេះ បានបញ្ចប់រួចហើយ យើងកំពុងតែពិនិត្យលទ្ធភាពតំណធ្វើយ៉ាងណាកុំឲ្យដាច់។ ចំពោះគោលដៅចុះក្រោយនៃគម្រោងគឺចង់បានឲ្យ គម្រោងស្រុក គម្រោងឃុំ ពេលធ្វើផ្លូវ ធ្វើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតត្រូវតែគិតទៅដល់ការប្រែប្រួលអាកាសធាតុ ដោយត្រូវសិក្សាផលប៉ះពាល់នៃបរិស្ថានជាមុន មុននឹងសម្រេចចិត្តធ្វើផ្លូវ។ល៕»

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់