កិច្ច​ប្រជុំ​ស្តី​ពី​អភិវឌ្ឍន៍​មូល​ដ្ឋាន​តាម​រយៈ​កា​រ​ធ្វើ​វិមជ្ឈការ​សេវា​សុខាភិបាល​ (កោះសន្តិភាព)

ភ្នំពេញ ០៩ តុលា ២០១៤៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប) បានចូលរួមបើកកិច្ចប្រជុំលើកទី១របស់ថ្នាក់ដឹកនាំគណៈដឹកនាំគម្រោងស្តីពី «អភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការសេវាសុខាភិបាល LDDHS » កាលពីព្រឹកថ្ងៃទី០៧ តុលា ដែលរៀបចំឡើងនៅសាលប្រជុំលេខាធិការដ្ឋានគ.ជ.អ.ប។

ភ្នំពេញ ០៩ តុលា ២០១៤៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានចូលរួមបើកកិច្ចប្រជុំលើកទី១របស់ថ្នាក់ដឹកនាំគណៈដឹកនាំគម្រោងស្តីពី «អភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការសេវាសុខាភិបាល LDDHS » កាលពីព្រឹកថ្ងៃទី០៧ តុលា ដែលរៀបចំឡើងនៅសាលប្រជុំ លេខាធិការដ្ឋានគ.ជ.អ.ប។

ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍បើកកិច្ចប្រជុំនោះថា ស្របតាមស្មារតីលេខាធិការដ្ឋានគ.ជ.អ.ប បានចុះកិច្ចព្រមព្រៀងជាមួយនឹងអង្គការ សហប្រជាជាតិសម្រាប់មូលនិធិអភិវឌ្ឍន៍មូលធន (UNCDF) កាលពីខែធ្នូ ២០១៣ កន្លងទៅនេះ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន តាមរយៈការធ្វើវិមជ្ឈការសេវាសុខាភិបាល(LDDHS) ក្នុងឆ្នាំ២០១៤-២០១៥ ក្រោមក្របខណ្ឌផ្តល់ហិរញ្ញប្បទានចំនួនជាង៤៥០.០០០ដុល្លារ របស់រដ្ឋាភិបាលប្រទេសអូស្ត្រាលី(AusAid ដែលបច្ចុប្បន្នហៅថា DFAT) ។

គម្រោងLDDHS មានគោលបំណងសាកល្បងការផ្ទេរកិច្ចការមួយចំនួនរបស់ការិយាល័យនៃស្រុកប្រតិបត្តិសុខាភិបាល ជាពិសេសការគ្រប់គ្រង មណ្ឌលសុខភាព និងការគាំទ្រសុខភាពនៅសហគមន៍ទៅឲ្យរដ្ឋបាលស្រុកគោលដៅចំនួន៥ ដើម្បីដកស្រង់យកបទពិសោធន៍ និងមេរៀនឈាន ទៅអនុវត្តន៍នៅទូទាំងប្រទេសនាពេលបញ្ចប់គម្រោង។ គម្រោងLDDHSនេះត្រូវបានចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទី១មាន រយៈពេលចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ២០១៤ ដោយផ្តោតការយកចិត្តទុកដាក់លើកការរៀបចំកិច្ចការសំខាន់ៗមួយចំនួន សម្រាប់ដំណាក់កាលទី២ ដែលជាដំណាក់កាលអនុវត្តន៍គម្រោងហើយបានចេញដំណើរតាំងពីខែមិថុនា  កន្លងមក។

បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជាច្រើនហើយក៏បានជួបនូវបញ្ហាមួយចំនួនផងដែរ ដែលទាមទារឲ្យមានការផ្តល់ជាមតិយោបល់ពីថ្នាក់ដឹកនាំ។ ពិសេសជាងនេះទៀត ការសាកល្បងផ្ទេរមុខងារគឺមានការពាក់ព័ន្ធ យ៉ាងជិតស្និទ្ធជាមួយក្រសួងសាមី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានគ.ជ.អ.ប ព្រោះថាការផ្ទេរមុខងារជាកិច្ចការស្នូលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់យើង ៕

ដកស្រង់ចេញពីគេហទំព័រ កោះសន្តិភាព

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់