ការត្រួតពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការសេវាសុខាភិបាល (LDDHS)


ភ្នំពេញ ១៨ កញ្ញា ២០១៥៖ ដើម្បីពិនិត្យមើលសមិទ្ធិផល និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាលើការផ្ទេរមុខងារសាកល្បងលើវិស័យសុខាភិបាលដល់ក្រុង ស្រុក ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច បានចុះទៅដល់ស្រុកគោលដៅចំនួន៥ នៃខេត្តចំនួន២ ដែលអនុវត្តសាកល្បងគម្រោង LHHDS កាលពីថ្ងៃទី១-៣ ខែកញ្ញា ឆ្នាំ២០១៥…

ភ្នំពេញ ១៨ កញ្ញា ២០១៥៖ ដើម្បីពិនិត្យមើលសមិទ្ធិផល និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាលើការផ្ទេរមុខងារសាកល្បងលើវិស័យសុខាភិបាលដល់ក្រុង ស្រុក ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច បានចុះទៅដល់ស្រុកគោលដៅចំនួន៥ នៃខេត្តចំនួន២ ដែលអនុវត្តសាកល្បងគម្រោង LHHDS កាលពីថ្ងៃទី១-៣ ខែកញ្ញា ឆ្នាំ២០១៥។

 

រដ្ឋបាលក្រុង ស្រុកទាំង៥ដែលរួមមានស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងស្រុករុក្ខគីរីនៃខេត្តបាត់ដំបង ស្រុកបាកាន និងស្រុកកណ្តៀងនៃខេត្តពោធិ៍សាត់ បានប្រើប្រាស់ថវិការបស់គម្រោងបាន៨៥% នៃថវិកាសរុបដោយមានទាំងការអភិវឌ្ឍសមត្ថិភាព និងមានការសាងសង់ដូចជា ដូចឡរដុតសំរាម ការតសំយាបប្រក់ដំបូលកន្លែងសម្រាកបន្ទាប់ពីសម្រាល សាងសង់បង្គន់អនាម័យ និងផ្លូវចូលទៅកាន់មណ្ឌលសុខភាពជាដើម។ 

 

រដ្ឋបាលស្រុកគោលដៅ បានឲ្យដឹងថាប្រជាពលរដ្ឋបានមកទទួលសេវានៅមណ្ឌលមានការកើនឡើងពី៥ ទៅ២០ ភាគរយបន្ទាប់ពីគម្រោងត្រូវបានអនុវត្តដោយសារមណ្ឌលសុខភាពបង្កភាពងាយស្រួលជាងមុនក្នុងការផ្តល់សេវា និងប្រជាពលរដ្ឋភាគច្រើនយល់ដឹងពីសារសំខាន់នៃការថែទាំសុខភាព។ 

 

ក្នុងនោះដែររដ្ឋបាលស្រុកគោលដៅ ក៏បានប្រាប់ពីបញ្ហាប្រឈមមួយចំនួនដូចជា មណ្ឌលសុខភាពខ្លះមានប្រជាពលរដ្ឋមកពិនិត្យថយចុះដោយសារការចំណាកស្រុក ការអនុវត្តថវិការបស់គម្រោងក៏មិនទានបានរលួន ដោយសារនីតិវិធីលទ្ធកម្ម។ ក្រុមការងារថ្នាក់ជាតិក៏បានសំណូមពរដល់រដ្ឋបាលស្រុកក្នុងការធ្វើវិសោធនកម្ម ដើម្បីយកថវិកាដែលសល់ ឬខ្ទង់ថវិកាដែលចាយមិនបានទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង៕

គួរបញ្ជាក់ផងដែរថា ក្នុងការអនុវត្តគម្រោងនេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានចុះកិច្ចព្រមព្រៀង ជាមួយអង្គការ សហប្រជាជាតិសម្រាប់មូលនិធិអភិវឌ្ឍន៍មូលធន (UNCDF) ក្រោមក្របខ័ណ្ឌផ្តល់ហិរញ្ញប្បទានចំនួនជាង៤៥០០០០ដុល្លារ របស់រដ្ឋាភិបាលប្រទេសអូស្រ្តាលី (DFAT)៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់