រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ ច្បាប់​ស្ដីពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ

ភ្នំពេញ ១ សីហា ២០១៦៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានរៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីសុខភាពសត្វនិង ផលិតកម្មសត្វ ជាផ្លូវការនាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយច្បាប់នេះមាន ២២ជំពូក ១២៤មាត្រា និងមានឧបសម្ព័ន្ធចំនួន៥៣ បន្ទាប់ពីបានចំណាយពេលអស់រយៈពេល៨ឆ្នាំ សម្រាប់រៀបចំសេចក្តីព្រាងគិតចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៦។

ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គោលបំណងនៃច្បាប់ទាំងនេះ ដើម្បីកំណត់អំពីការគ្រប់គ្រងលើវិស័យសុខភាព សត្វនិងផលិតកម្មក្នុងប្រទេសកម្ពុជា។ ច្បាប់នេះគឺជាឧបករណ៍ដ៏មានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា រួមមានធ្វើទំនើបកម្មនិងការពារសុខភាពមនុស្សនិងសត្វ និងសុខមាលភាពសត្វ ការពារបរិស្ថាន បង្ការ ត្រួតពិនិត្យនិងលុបបំបាត់ជំងឺឆ្លង ដើម្បីការពារសុខភាពសាធារណៈ សម្រួលដល់ការ ធ្វើពាណិជ្ជកម្មសត្វ និងផលិតផលមានដើមកំណើតពីសត្វឲ្យមានប្រសិទ្ធិភាព។ ផ្តល់ជាក្របខ័ណ្ឌសម្រាប់ ការនាំចេញ នាំចូល ឆ្លងកាត់និងការធ្វើចរាចរណ៍ក្នុងស្រុកសម្រាប់សត្វ និងផលិតផលមានដើមកំណើតសត្វ ចំណីសត្វ និងបសុឱសថដែលស្របតាមនិយាមអន្តរជាតិ។

លោក Alexandre Huynh ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ហៅកាត់ FAO បាន បញ្ជាក់ថា ច្បាប់ស្ដីពីសុខភាពសត្វនិងផលិតកម្មសត្វ ត្រូវបានពង្រាងរួចតាមរយៈការគាំទ្រពីគម្រោងនានាក៏ដូចជាបេសកកម្ម ផ្សេងៗទៀត របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ដែលបានចុះបំពេញ ការងារនៅកម្ពុជា ហើយការពិភាក្សានិងកិច្ចពិគ្រោះ យោបល់ ជាមួយអ្នកពាក់ព័ន្ធមួយចំនួន រួមទាំងក្រុមការងារច្បាប់បសុព្យាបាលក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រហូតដល់ច្បាប់នេះត្រូវបានអនុម័តដើម្បី២០១៦នេះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់