ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក​បើក​កិច្ចប្រជុំ​បញ្ចប់​អាណត្តិ

ភ្នំពេញ ០៦ ឧសភា ២០១៤៖ ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទីមួយ ត្រូវបានបញ្ចប់ ការងាររបស់ខ្លួនបន្ទាប់ពីបើកកិច្ចប្រជុំលើកចុងក្រោយ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។

ភ្នំពេញ ០៦ ឧសភា ២០១៤៖ ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទីមួយ ត្រូវបានបញ្ចប់ការងាររបស់ខ្លួនបន្ទាប់ពីបើកកិច្ចប្រជុំលើក

ចុងក្រោយកាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។

 

លោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោកបានថ្លែងការណ៍ដឹងគុណ ចំពោះប្រធាន និងសមាជិកក្រុមប្រឹក្សាទាំងអស់ដែលបាន

យកអស់ កម្លាំងកាយចិត្តនិង ប្រាជ្ញាដើម្បីជំរុញ និងកែទម្រង់ឱ្យគណៈអភិបាលខណ្ឌអនុវត្តការងារបានល្អប្រសើរ និងទទួលបាន

ជោគជ័យកន្លងមកនេះ។

  

លោកអភិបាលខណ្ឌបានលើកឡើងក្នុងកិច្ចប្រជុំ នាពេលនោះថា ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងការឃោសនា

បោះឆ្នោត ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី១៦ ខែឧសភា និងការបោះឆ្នោតនៅថ្ងៃទី១៨ ខែឧសភានោះ គណៈបញ្ជាការ

ឯកភាពខណ្ឌបានរៀបចំកម្លាំងរួចជាស្រេច។ចំពោះកិច្ចការងារដែលធ្វើឱ្យភូមិសង្កាត់មានសុវត្ថិភាព នោះក៏ត្រូវបានធ្វើឡើងជាប្រចាំ

ផងដែរ។ លោកបន្តថា អ្វីដែលមន្ត្រីកងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់ជាថ្មីទៀតនោះ គឺការល្បាតតាមមូលដ្ឋាន

និងការឃ្លាំមើលចំពោះការដើរញុះញង់ឱ្យមានការប្រកាន់ពូជសាសន៍របស់ក្រុមអគតិមួយចំនួនដែលជាទង្វើខុសពីច្បាប់អន្តរជាតិ

ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែពង្រឹង។

 

លោក ម៉ែន សិរី ប្រធានក្រុម ប្រឹក្សាខណ្ឌទួលគោកអាណត្តិទីមួយ បានមានប្រសាសន៍ថា នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក

សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១០ ដែលមានឈ្មោះបោះឆ្នោតនៅ ថ្ងៃទី១៨ ខែឧសភាខាងមុខនេះមានចំនួន១០០នាក់

ក្នុងនោះសមាជិកក្រុមប្រឹក្សាសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាមាន៦៣រូបនិងមកពី គណបក្សសង្គ្រោះជាតិមាន

ចំនួន៣៧រូប។ លោក បន្តថា តាមច្បាប់បោះឆ្នោតក្រោយការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌរាជធានីរយៈពេល១៤ថ្ងៃយ៉ាងយូរ

ការប្រកាសតំណែងក្រុមប្រឹក្សានេះត្រូវតែធ្វើឡើង។ ក្រោយការប្រកាសជាផ្លូវការបានរយៈ ពេល១៥ថ្ងៃកិច្ចប្រជុំក្រុមប្រឹក្សានឹងត្រូវ

តែធ្វើឡើងផងដែរ៕ 

 

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតរស្មីកម្ពុជា ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤

http://www.rasmeinews.com/local_news/detail?class=social&news=ODRjZmE1OD&page=21#.U2iQ8YGSy0o

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់